កូនប្រុស David Beckham និង ភរិយា អបអរខួបស្នេហ៍ ជាមួយគ្នា យ៉ាងផ្អែមល្ហែម

//s9.kh1.co/79/79a5aaefbe7e4e10d28bbb98794085f4e7cda3f7.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២៥ ១២ល្ងាច · ៣ ថ្ងៃមុន

កូនប្រុស David Beckham គឺ Brooklyn និង ភរិយា Nicola Peltz បានបង្ហោះរូបថតអាពាហ៍ពិពាហ៍ អបអរខួបគម្រប់ ៣ឆ្នាំ យ៉ាងរីករាយ។

កម្សាន្ត៖ កូនប្រុសច្បងនៃគ្រួសារ អតីតកីឡាករបាល់ទាត់ លោក David Beckham គឺ Brooklyn និង ភរិយា Nicola Peltz បានបង្ហោះរូបថតអាពាហ៍ពិពាហ៍ និងអំណោយសម្រាប់គ្នាទៅវិញទៅមក ក្នុងខួបអាពាហ៍ពិពាហ៍លើកទី ៣ របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Brooklyn Beckham និង Nicola Peltz
Brooklyn Beckham និង Nicola Peltz

Brooklyn Beckham បានសរសេរនៅក្នុងការបង្ហោះថា «រីករាយខួបលើកទី ៣ នៃក្តីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំស្រលាញ់អ្នកអស់ពីចិត្ត។ ខ្ញុំមានសំណាងណាស់ ដែលបាននៅជាមួយអ្នករាល់ថ្ងៃ ក្រោកពី គេងរាល់ព្រឹកហើយឃើញមុខដ៏ស្រស់ស្អាតរបស់អ្នក។ អ្នកគឺជាពិភពលោករបស់ខ្ញុំ ស្រឡាញ់អ្នកខ្លាំងណាស់ Nicola»។ ខណៈ Nicola Peltz ក៏បានបង្ហោះរូបថតចំនួន ៣ ពីថ្ងៃរៀបការរបស់នាង កាលពី ៣ ឆ្នាំមុន ដែលរូបថតមួយសន្លឹក ត្រូវនឹងការបង្ហោះរបស់ស្វាមីនាង។

Brooklyn Beckham និង Nicola Peltz
Brooklyn Beckham និង Nicola Peltz

ជាមួយនឹងការបង្ហាញបែបនេះ គូស្វាមីភរិយា វ័យក្មេងមួយគូនេះ បានទទួលការអបអរសាទរជាច្រើននៅលើទំព័រផ្ទាល់ខ្លួនរបស់ពួកគេ។

គួររំឮកផងដែរថា Brooklyn Beckham និង Nicola Peltz បានរៀបការនៅថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២២ នៅវីឡាមាត់សមុទ្ររបស់ Nicola នៅ Palm Beach រដ្ឋ Florida ។ ពិធីមង្គលការនេះ បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ដោយចាប់ផ្តើមពីអាហារពេលល្ងាច នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២។ បន្ទាប់ពី ពិធីមង្គលការដ៏សំខាន់បានធ្វើឡើងនៅថ្ងៃបន្ទាប់ កូនក្រមុំ និងកូនកំលោះ បានរៀបចំពិធីជប់លៀងដើម្បីអញ្ជើញភ្ញៀវនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Brooklyn Beckham និង Nicola Peltz
Brooklyn Beckham និង Nicola Peltz
Brooklyn Beckham និង Nicola Peltz
Brooklyn Beckham និង Nicola Peltz
Brooklyn Beckham និង Nicola Peltz
Brooklyn Beckham និង Nicola Peltz
David Beckham 
David Beckham 
David Beckham 
David Beckham 
David Beckham និង ភរិយា
David Beckham និង ភរិយា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T