ថៃ ៖ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ប្រភពពត៌មានកម្សាន្តថៃប៉ុស្ដិ៍លេខ៣ បានឲ្យដឹងថា តួឯកប្រុសរូបសង្ហា Mark Prin បានទិញចិញ្ចៀនមួយវង់ជូនសង្សារ ដើម្បីជាកាដូពិសេស ក្នុងឱកាសគម្រប់ខួបស្រលាញ់គ្នារយៈពេល ៧ឆ្នាំ ។ ជាមួយគ្នានោះដែរ តារាសម្ដែងប្រុស Mark Prin ខណៈពេលឲ្យចិញ្ចៀនលោកប្រាប់ថា លោកមានអារម្មណ៍អៀន និងរំភើបជាង Kimberley ទៅទៀត ហើយតារាប្រុសរូបនេះ គ្រាន់តែនិយាយពាក្យតែប៉ុន្មានម៉ាត់ ដ៏សែនមានន័យថា រីករាយថ្ងៃគម្រប់ខួបនៃក្ដីស្រលាញ់ និងអបអរសាទរ ទៅកាន់គូស្នេហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រោយពីទទួលចិញ្ចៀនពីសង្សារហើយ Kimberley នាងពិតជាសប្បាយចិត្តណាស់ ព្រោះកន្លងមក Mark Prin មិនដែលទិញរបស់មានតម្លៃបែបនេះឲ្យទេ ហើយថែមទាំងចង់ឲ្យនាងពាក់ម្រាមដៃខាងឆ្វេងទៀតផង។ លើសពីនេះទៅទៀត Kimberley បានបន្តទៀតថា ចិញ្ចៀននោះវា រលុងធំជាងដៃរបស់នាង តែនាងក៏បានប្រាប់ដល់ Mark Prin យកទៅប្ដូរថ្មីនៅហាងវិញ។
បន្ទាប់ពីទទួលពត៌មាននេះ ហ្វេនៗដែលស្រលាញ់ និយមគាំទ្រ និងតាមដានសកម្មភាពគូស្នេហ៍មួយនេះ ព្រមទាំងនាំគ្នានិយាយថា តើនេះជាចិញ្ចៀនសុំរៀបការឬមួយយ៉ាងណា? តែទោះជាយ៉ាងនេះក្ដី Mark Prin ក៏បានបញ្ជាក់ផងដែរថា វាគ្រាន់តែជាចិញ្ចៀនធម្មតា មិនបានសុំរៀបការអ្វីឡើយ៕
សូមទស្សនារូបភាពខាងក្រោម ៖