កីឡាករ ២រូបនេះហើយ ដែលជាវីរបុរសរបស់ Halland

//s9.kh1.co/c6/c6ebe70c7204a1b47465a6de27d23fc51b7f3442.jpg
កីទ្បា

 ១៤-ធ្នូ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោងតាមសម្ដីឪពុករបស់កីឡាករខ្សែប្រយុទ្ធ Halland បាននិយាយថា កាលពីក្មេងកូនរបស់លោកតែងតែតាមដានមើលនូវសកម្មភាពលេងរបស់កំពូលកីឡាករពីររូបគឺ កីឡាករ Cristiano Ronaldo និងកីឡាករ Ibrahimovic។

យោងតាមសម្ដីឪពុករបស់កីឡាករខ្សែប្រយុទ្ធ Halland បាននិយាយថា កាលពីក្មេងកូនរបស់លោកតែងតែតាមដានមើលនូវសកម្មភាពលេងរបស់កំពូលកីឡាករពីររូបគឺ កីឡាករ Cristiano Ronaldo និងកីឡាករ Ibrahimovic

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Halland
Halland

កីឡាករខ្សែប្រយុទ្ធ Halland បច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុប ចំពោះទម្រង់លេងយ៉ាងល្អរបស់រូបគេ។ កីឡាករខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Halland រូបនេះត្រូវបានក្រុម Borrussia Dortmund ទិញយកមកពីក្រុម Salzburg របស់ប្រទេសដាណឺម៉ាក កាលពីឆ្នាំ២០១៨។

Halland
Halland

នៅក្នុងរដូវកាល ២០២០-២០២១ នេះកីឡាករខ្សែប្រយុទ្ធវ័យក្មេង Halland បានបង្ហាញខ្លួនឲ្យក្រុម Dortmund បានចំនួន ៣២ប្រកួត ស៊ុតបញ្ចូលទីបានចំនួន ៣២គ្រាប់ឯណោះ ហើយពិសេសជាងនេះទៅទៀតកីឡាករ Halland បានជាប់ឈ្មោះជាកីឡាករវ័យក្មេងដែលមានទម្រង់លេងល្អជាងគេនៅក្នុងលីគរបស់ប្រទេសអាលល្លឺម៉ង់ ថែមទៀតផង។

Ronaldo and Ibrahimovic
Ronaldo and Ibrahimovic

មុននឹងរូបគេបានក្លាយជាកីឡាករវ័យក្មេងដែលលេងបានល្អនោះកាលពីនៅវ័យក្មេងរូបគេតែងតែតាមដានមើលនូវបច្ចេកទេស និងទម្រង់លេងរបស់កំពូលកីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo និងកីឡាករ Zlatan Ibrahimovic

ប្រភពhttps://www.fotmob.com/

Chan Sokunthep
Joker (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T