ភ្នំពេញ៖ សង្កេតឃើញថាប៉ុន្មានឆ្នាំមកនេះ តារាសម្តែងជើងចាស់និង ជាតួឯកប្រុសក្នុងរឿង «ចៅពស់កេងកង» ដែលមានឈ្មោះថា ម៉េង ប៊ុនឡូ ហាក់ដូចជាបាត់មុខឈឹងពីវិស័យសិល្បៈ ដោយមិនបានឃើញលោក បង្ហាញខ្លួនតាម ខ្សែភាពយន្តឬ ក៏កម្មវិធីទូរទស្សន៍ដូចកាលពីពេលវេលាកន្លងទៅនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ទោះបីជាបច្ចុប្បន្ន តារាប្រុសរូបនេះមិនបានបង្ហាញខ្លួននៅតាមកម្មវិធីកម្សាន្ត ភាពយន្តឬ ក៏កញ្ចក់ទូរទស្សន៍ក៏ពិតមែនក្តី ក៏ប៉ុន្តែនៅតែបង្ហោះរូបភាពជារឿយៗ ដែលសព្វថ្ងៃនេះ លោកនៅតែស្រលាញ់វិស័យសិល្បៈដូចមុនដដែល ដោយបានបើកកន្លែងស្ទូឌីយោមួយកន្លែងយ៉ាងស្ងៀមស្ងាត់ផងដែរ។
ដោយឡែក មួយរយៈនេះ ម៉េង ប៊ុនឡូ បានបញ្ចេញមុខតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយមើលទៅមិនខុសពីមុនប៉ុន្មាននោះទេ ដោយទម្រង់មុខនៅតែសង្ហាតាមរបៀបកាចដដែល នៅពេលដែលលោកទុកពុកមាត់វែងៗ ចំណែកឯរូបរាងវិញតិចច្រឡំថា ឡើងគីឡូដុះក្បាលអីគឺគ្មានបន្តិចសោះឡើយ ប៉ុន្តែជំនួសវិញដោយសាច់ដុំធំៗ ពិតជាមិនគួរឲ្យជឿថា តារាប្រុសរូបនេះអាចរក្សាទម្រង់រូបរាង បានដូចពីមុនអញ្ចឹងទោះបីជា ពេលនេះខ្លួនបានឈានជើងចេញពីអាជីពសម្តែងក្តី។
អ្នកគាំទ្រជាច្រើនក៏និយាយកើតសរសើរអំពីសម្រស់តារាប្រុសរូបនេះផងដែរ ដែលវ័យរាងជ្រេបន្តិច ប៉ុន្តែរូបរាងវិញនៅតែសង្ហាដដែល៕
សូមចូលទស្សនារូបភាពខាងក្រោម៖






