ភ្លេចមុខតួប្រុសក្នុងរឿង«ចៅពស់កេងកង»​ នៅ? នេះជាសម្រស់ពិត ម៉េង ប៊ុនឡូ ក្រោយស្ងាត់ពីសិល្បៈ

//s9.kh1.co/7b/7b6c6abd4b32c9857884ef7a93673dbc11420df0.jpg
តារា & កម្សាន្ដ

 ១៦-ធ្នូ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កប់ណាស់ នរណាខ្លះជាអ្នកគាំទ្រខ្សែភាពយន្តរឿង«ចៅពស់កេងកង» តោះមកមើលសម្រស់បច្ចុប្បន្នរបស់ កំពូលតារាសម្តែង ម៉េង ប៊ុនឡូ ក្នុងពេលបច្ចុប្បន្ន។

ភ្នំពេញ៖ សង្កេតឃើញថាប៉ុន្មានឆ្នាំមកនេះ តារាសម្តែងជើងចាស់និង ជាតួឯកប្រុសក្នុងរឿង «ចៅពស់កេងកង» ដែលមានឈ្មោះថា ម៉េង ប៊ុនឡូ ហាក់ដូចជាបាត់មុខឈឹងពីវិស័យសិល្បៈ ដោយមិនបានឃើញលោក បង្ហាញខ្លួនតាម ខ្សែភាពយន្តឬ ក៏កម្មវិធីទូរទស្សន៍ដូចកាលពីពេលវេលាកន្លងទៅនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីជាបច្ចុប្បន្ន តារាប្រុសរូបនេះមិនបានបង្ហាញខ្លួននៅតាមកម្មវិធីកម្សាន្ត ភាពយន្តឬ ក៏កញ្ចក់ទូរទស្សន៍ក៏ពិតមែនក្តី ក៏ប៉ុន្តែនៅតែបង្ហោះរូបភាពជារឿយៗ ដែលសព្វថ្ងៃនេះ លោកនៅតែស្រលាញ់វិស័យសិល្បៈដូចមុនដដែល ដោយបានបើកកន្លែងស្ទូឌីយោមួយកន្លែងយ៉ាងស្ងៀមស្ងាត់ផងដែរ។

ដោយឡែក មួយរយៈនេះ ម៉េង ប៊ុនឡូ បានបញ្ចេញមុខតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយមើលទៅមិនខុសពីមុនប៉ុន្មាននោះទេ ដោយទម្រង់មុខនៅតែសង្ហាតាមរបៀបកាចដដែល នៅពេលដែលលោកទុកពុកមាត់វែងៗ ចំណែកឯរូបរាងវិញតិចច្រឡំថា ឡើងគីឡូដុះក្បាលអីគឺគ្មានបន្តិចសោះឡើយ ប៉ុន្តែជំនួសវិញដោយសាច់ដុំធំៗ ពិតជាមិនគួរឲ្យជឿថា តារាប្រុសរូបនេះអាចរក្សាទម្រង់រូបរាង បានដូចពីមុនអញ្ចឹងទោះបីជា ពេលនេះខ្លួនបានឈានជើងចេញពីអាជីពសម្តែងក្តី។

អ្នកគាំទ្រជាច្រើនក៏និយាយកើតសរសើរអំពីសម្រស់តារាប្រុសរូបនេះផងដែរ ដែលវ័យរាងជ្រេបន្តិច ប៉ុន្តែរូបរាងវិញនៅតែសង្ហាដដែល៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
ម៉េង ប៊ុនឡូ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T