ក្បែរ៥០ឆ្នាំទៅហើយ ប៉ុន្តែកុំមើល Ann Sirium ឡើងខ្ញង់ដដែល

//s9.kh1.co/25/25d29eb7b339879779c7ce0bc12f6fd8df542428.jpg
តារា & កម្សាន្ដ

 ២៨-ធ្នូ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាន់តែធ្វើឲ្យហ្វេនៗជាច្រើន មានការជក់ចិត្តនឹងតាមដានសម្រស់របស់ តារាស្រី Ann Sirium បន្ទាប់ពី បានចេញមកតុបតែងខ្លួនឡើងខ្ញង់ ដែលជួយឲ្យសម្រស់កាន់តែមានភាពវ័យក្មេងខ្លាំងឡើង

ថៃ៖ អាចនិយាយបានថា Ann Sirium គឺជាតារាស្រីជើងចាស់មួយរូប ដែលមានការគាំទ្រជាច្រើន នៅក្នុងរង្វង់សិល្បៈ ព្រោះមិនត្រឹមតែមានសមត្ថភាពយ៉ាងល្អនោះទេ តែតារាស្រីរូបនេះ ថែមទាំងមានការតុបតែងខ្លួន ជាមួយនឹងស្ទាយ៍ជាច្រើន ដែលកំពុងតែធ្វើឲ្យហ្វេនៗជាច្រើនជក់ចិត្តនឹងតាមដានគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ទោះបីជាមានអាយុកាន់តែច្រើនក៏ដោយ តែ Ann Sirium នៅតែមានភាពជឿជាក់ជានិច្ច ដែលបានចេញមកព្រមជាមួយនឹងការលេងខ្លួនដ៏ក្មេងជាងវ័យ ទាំងម៉ូតសម្លៀកបំពាក់ និងម៉ូតសក់ ពិតជាមានភាពសាកសមគ្នាយ៉ាងល្អឥតខ្ចោះ ជាពិសេស ថែមទាំងជួយលើកសម្រស់របស់នាង ឲ្យកាន់តែមានមន្តស្នេហ៍ខ្លាំងឡើ

ជាមួយគ្នានេះដែរ មនុស្សជាច្រើនដែលបានឃើញហើយ ពិតជាបង្ហាញពីការពេញចិត្ត ចំពោះសម្រស់របស់តារាស្រីរូបនេះ បើទោះបីជាអាយុមានការប្រែប្រួល ប៉ុន្តែការលេងខ្លួន និងសម្រស់នៅតែស្រស់ស្អាតក្មេងជាងវ័យ ដែលជាទីចាប់អារម្មណ៍ពីហ្វេនគ្រប់ៗគ្នា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ann Sirium
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T