កម្សាន្ត៖ តារាសម្ដែងប្រុស លោក Song Joong Ki បានបង្ហើបថា ពេលនៅផ្ទះ រូបលោកតែងតែហៅ ភរិយា ក្នុងរបៀបស្និទ្ធស្នាល ជាជាងនិយាយជាមួយគ្នា ដូចធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលបង្ហាញខ្លួន នៅក្នុងវគ្គទី ៥ នៃកម្មវិធីទូរទស្សន៍របស់ JTBC Chef & My Fridge since 2014 ដែលជាភ្ញៀវ លោក Song Joong Ki បានចែករំលែកថា ខ្លួនមានវិធីពិសេសមួយ ក្នុងការហៅប្រពន្ធរបស់ខ្លួនថា «ខ្ញុំហៅនាងថា "Yeobo" ហើយនាងក៏ហៅខ្ញុំថា "Yeobo"» ។
តារាប្រុសរូបនេះ បានបន្តដោយស្នាមញញឹមថា៖ «ប្រពន្ធខ្ញុំជ្រើសរើសឈ្មោះហៅក្រៅនេះឲ្យយើង។ គាត់ថាការបញ្ចេញសំឡេងកូរ៉េ 'Yeobo' គួរឲ្យស្រលាញ់ ហើយគិតថា ឈ្មោះនេះល្អណាស់ ដូច្នេះហើយបានជា ខ្ញុំសម្រេចចិត្តហៅគ្នាទៅវិញទៅមក»។
នៅក្នុងប្រទេសកូរ៉េ "Yeobo" គឺជាពាក្យបុរាណដែលប្រើរវាង គូស្នេហ៍ ស្រដៀងទៅនឹង "Honey" នៅក្នុងភាសាអង់គ្លេស ឬ Darling ដើម្បីបង្ហាញពីក្តីស្រលាញ់របស់គូស្នេហ៍ ចំពោះគ្នាទៅវិញទៅមក។
មុនពេល មានការលាតត្រដាងដ៏ផ្អែមល្ហែម អំពីជីវិតអាពាហ៍ពិពាហ៍របស់ Song Joong Ki និងភរិយា ភ្ញៀវដែលបានចូលរួម ក៏មានការភ្ញាក់ផ្អើលជាខ្លាំង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖