ស្ងាត់ៗ Kelly Cheung កុម៉្មង់ទិញអាផាតមិនយ៉ាងប្រណិតក្នុងតម្លៃ ៧ លានដុល្លារហុងកុង

//s9.kh1.co/e4/e4ec1e31e7707a5eda861d77f84fc9a14e45914d.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

Kelly Cheung ត្រូវបានគេប្រទះឃើញនៅការិយាល័យអចលនៈទ្រព្យដោយពិភាក្សាជាមួយភ្នាក់ងារអចលនៈទ្រព្យរបស់នាងអំពីការទិញអាផាតមិនមួយកន្លែងនៅ Tseung Kwan O

ហុងកុង៖ តារាសម្ដែងស្រីក្នុងរឿង «Big White Duel » នាង Kelly Cheung ត្រូវបានគេប្រទះឃើញនៅការិយាល័យអចលនៈទ្រព្យដោយពិភាក្សាជាមួយភ្នាក់ងារអចលនៈទ្រព្យរបស់នាងអំពីការទិញអាផាតមិនមួយកន្លែងនៅ Tseung Kwan O ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាវ័យ ៣០ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ចង់ទិញអាផាតមិនមួយកន្លែងនៅទីតាំង LP១0 នៃ LOHAS Park ក្នុងតំបន់ Tseung Kwan O ដោយសាកសួរក្នុងតម្លៃ ៧ លានដុល្លារហុងកុង។ អាផាតមិនមានបន្ទប់គេងចាប់ពី ២ ទៅ ៤ ដែលមានទំហំពី ៤៤៧ ទៅ ៣,៩២៨ ហ្វីតការ៉េ។

Kelly បានឆ្លើយនៅក្នុងបទសម្ភាសន៍នៅពេលក្រោយថានាងពិតជាកំពុងស្វែងរកអាផាតមិនហើយបានដាក់សំបុត្រស្នើរទិញរបស់នាងរួចហើយដើម្បីទិញយកល្វែង LP១0 ។ Kelly ចូលចិត្តរស់នៅក្នុងអាផាតមិនតូចជាងមុនដោយនិយាយថា “ស្ត្រេសបន្តិចសម្រាប់ខ្លួនខ្ញុំព្រោះវាជាទ្រព្យសម្បត្តិក្រៅផែនការ។ ឪពុកម្តាយរបស់ខ្ញុំក៏នឹងមានកន្លែងរស់នៅដែរ ប្រសិនបើពួកគាត់សម្រេចចិត្តត្រលប់មកវិញ។ ប៉ុន្តែខ្ញុំកំពុងរក្សាការរំពឹងទុករបស់ខ្ញុំទាប។ មិនប្រាកដថាខ្ញុំនឹងឈ្នះសំបុត្រនោះទេ ប៉ុន្តែវាជាការប្រសើរដែលមានជម្រើសច្រើនក្នុងការជ្រើសរើស៕ ”

សូមទស្សនារូបភាពខាងក្រោម៖

  រឿង<Big White Duel >   
  រឿង<Big White Duel >   
Kelly Cheung&nbsp;
Kelly Cheung 
Kelly Cheung&nbsp;
Kelly Cheung 
Kelly Cheung&nbsp;
Kelly Cheung 
Kelly Cheung&nbsp;
Kelly Cheung 
Kelly Cheung&nbsp;
Kelly Cheung 

ប្រភព៖ Jayne Stars

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T