ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានបញ្ហានិងរឿងរ៉ាវចម្រូងចម្រុះគ្នារវាងកញ្ញា សេង រដ្ឋា និងស្ថាប័ន Miss Grand Cambodia ឃើញថាអ្នកលេងក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងមានចម្ងល់ជុំវិញដើមទងនៃបញ្ហានេះច្រើនមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺ បន្ទាប់ពីស្ថាប័នបានប្រកាសឲ្យ សេង រដ្ឋា ចូលដោះស្រាយបញ្ហាដែលកើតមានឡើង បើមិនដូច្នេះទេគឺខាងស្ថាប័នព្រមាននឹងដាក់តំណែងចេញពីកម្មវិធី ប៉ុន្តែភ្លាមៗនោះស្រាប់តែ សេង រដ្ឋា ក៏បានបង្ហោះសារតបតទៅកាន់ស្ថាប័នថា នាងធ្វើតាមអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក (ដកតំណែង) ហើយនាងនឹងចូលខ្លួនបង្ហាញវត្តមាននៅថ្ងៃសន្និសិទ្ធិកាសែតតែមួយគត់ ដែលនឹងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយតែប៉ុណ្ណោះ។
រហូតមកទល់នឹងពេលនេះខាងស្ថាប័ន Miss Grand Cambodia ក៏បានរូបភាពជាមួយនឹងសារដ៏វែងដើម្បីធ្វើការបកស្រាយជុំវិញរឿងរ៉ាវដើម្បីឲ្យមហាជនអស់ចម្ងល់ផងដែរ ដោយសារនោះបានសរសេរយ៉ាងដូច្នេះថា «ក្រុមហ៊ុនសូមបកស្រាយជុំវិញនិងរឿងរ៉ាវ លិខិតអញ្ជើញរបស់ក្រុមហ៊ុនដែលបានផ្ញើរជូន កញ្ញា សេង រដ្ឋា គឺមិនមែនបញ្ជា ឬ ស្នើរសុំអោយគាត់លាលែងពីតំណែងនោះទេ ហើយដែលកញ្ញា សេង រដ្ឋា គាត់បានសរសេរលើបណ្តាញសង្គមថាក្រុមហ៊ុនបរិហារកេរ្តិ៍ និងបានប្រកាសជាសាធារណៈឲ្យគាត់លាលែងពីតំណែងនោះគឺខាងក្រុមហ៊ុនសូមធ្វើការបដិសេដទាំងស្រុង កន្លងមកមានផេកមួយចំនួនដើម្បីចង់បានភាពល្បីល្បាញរបស់ខ្លួនបានយកឈ្មោះក្រុមហ៊ុនលេងសើចលើបណ្តាញសង្គម បំផុសបំផុល ផ្សាយព័ត៌មានដែលមែនជាការពិតឲ្យប្រជាជនខ្មែរមើលមុខគ្នាមិនចំ ចោទក្រុមហ៊ុនថាមិនមានទំនួលខុសត្រូវលើកញ្ញា សេង រដ្ឋា ដែលបានប្រឡងចប់ហើយហេតុអ្វីមិនទទួលបានប្រាក់រង្វាន់? ក្រុមហ៊ុនសុំសួរទៅអ្នកទាំងអស់គ្នាវិញថា នៅពេលដែលភាគីខាងក្រុមហ៊ុន ធ្វើការកុងត្រាជាមួយនិងភាគីកញ្ញា សេង រដ្ឋា តើអ្នកទាំងអស់គ្នាបាននៅទីនោះដែររឺទេ? ក្រុមហ៊ុនបានធ្វើការកុងត្រា និងបាននិយាយផ្ទាល់ជាមួយកញ្ញា សេង រដ្ឋា រួចរាល់អស់ហើយ ទាល់តែកម្មវិធីប្រឡងនៅលើឆាកអន្តរជាតិបានបញ្ចប់ទើបខាងក្រុមហ៊ុនប្រគល់ប្រាក់រង្វាន់ជូនកញ្ញា សេង រដ្ឋា ព្រោះនេះជាគោលការណ៍របស់ក្រុមហ៊ុន ជៀសវាងកំហុសខុសឆ្គងរបស់គាត់កើតឡើងនៅពេលណាមួយ គឺខាងក្រុមហ៊ុននឹងផ្ទេរតំណែងរបស់គាត់ជូនទៅអ្នកជាប់លេខបន្ទាប់ពីគាត់ ប្រសិនអ្នកបន្ទាប់ធ្វើខុសលក្ខខណ្ខរបស់ក្រុមហ៊ុនទៀតគឺក្រុមហ៊ុនមានសិទ្ធដកតំណែងរបស់គាត់ទៅអ្នកបន្តបន្ទាប់ទៀត ដូច្នេះប្រាក់រង្វាន់ក៏បានទៅអ្នកបន្ទាប់ដូចគ្នា ហើយអ្នកដែលបានក្រុមហ៊ុនដកតំណែងគឺមិនទួលបានប្រាក់រង្វាន់ឡើយ ដោយសារក្រុមហ៊ុនបានមើលឃើញកញ្ញា សេង រដ្ឋា ធ្វើខុសលក្ខខណ្ឌ នៅក្នុងកុងត្រារបស់ក្រុមហ៊ុនដែលបានចែងមួយចំនួន ទើបក្រុមហ៊ុនបានចេញលិខិតអញ្ជើញគាត់មកកាន់ការិយាល័យរបស់ផលិតកម្មមហាហង្សផ្ទាល់ដើម្បីដោះស្រាយគ្នាដោយសន្តិវិធី វែកញែករកកំហុសរបស់គាត់ និងរបស់ក្រុមហ៊ុន បើគាត់បកស្រាយមកថាក្រុមហ៊ុនមានកំហុសកន្លែងណាមួយដែលគាត់មិនពេញចិត្តធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់គាត់ គឺខាងក្រុមហ៊ុននឹងធ្វើការសុំទោសជាសាធារណៈ ប្រសិនបើក្រុមហ៊ុនបកស្រាយរាល់កំហុសរបស់កញ្ញា សេង រដ្ឋា ដែលបានធ្វើខុសនិងលក្ខខណ្ឌ ប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនដូចគ្នានោះកញ្ញា សេង រដ្ឋា នឹងធ្វើការសុំទោសជាសាធារណៈដូចគ្នា ក្រុមហ៊ុនបានព្យាយាមសម្របសម្រួលដោយសន្តិវិធី ប៉ុន្តែកញ្ញា សេង រដ្ឋា មិនបានផ្តល់កិត្តិយសជូនក្រុមហ៊ុនចូលខ្លួនដើម្បីដោះស្រាយនោះទេ ប្រសិនជាកញ្ញា សេង រដ្ឋា បានប្រកាសលើបណ្តាញសង្គមសម្រេចលាលែងពីតំណែង គឺខាងក្រុមហ៊ុនសុំមិនទទួលដឹងឮឡើយ ព្រោះខាងក្រុមហ៊ុនមិនទាន់បាននិយាយអ្វីទាំងអស់ជាមួយគាត់នោះទេ»៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖