កំពង់ចាម៖ អាចនិយាយបានថា ផ្លែធុរេន គឺជាប្រភេទផ្លែឈើមួយ ដែលមានការពេញនិយមពីមនុស្សជាច្រើន ក្នុងការយកមកទទួលទានជាអាហារសម្រន់ ឬយកទៅធ្វើបង្អែមតាមចំណូលចិត្តរបស់ពួកគេ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែអ្វីដែលគួរឲ្យសោកស្ដាយយ៉ាងខ្លាំងនោះគឺ យោងតាមការបង្ហោះរូបភាពក្នុងបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីការរងផលប៉ះពាល់ ចំពោះដំណាំផ្លែធុរេន របស់ប្រជាពលរដ្ឋ ដែលនៅក្នុងនោះ ផ្លែធុរេនជាច្រើន បានរងការខូចខាត ជ្រុះធ្លាក់ មុនពេលប្រមូលផល ដោយសារព្យុះភ្លៀង ។
យ៉ាងណាមិញ តាមរយៈការបង្ហោះនេះ បានធ្វើអ្នកលេងបណ្ដាញសង្គម បានធ្វើការស៊ែរតៗជាច្រើន ក៏ដូចជាបង្ហាញនូវការសោកស្ដាយ ចំពោះការខូចខាតទៅលើដំណាំធុរេន របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ៕
ប្រភពរូបភាព៖ Meas Channa
សូមទស្សនារូបភាពខាងក្រោម