ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ត្រីម្នាក់ បានទទួលមរណភាពដោយសារជំងកូវីដ១៩ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ លោកឧត្តមសេនីយ៍ត្រី រូបនេះ មានឈ្មោះថា ឡុង សំអឿន មានមុខនាទីជាស្នងការរង ទទួលផែនការប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានទទួលមរណភាព នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នាវេលាម៉ោង ៧៖៣០ នាទីព្រឹកនេះ ដោយសារតែជំងឺកូវីដ១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។
គួរបញ្ជាក់ផងដែរថា នេះគឺជាករណីលើកដំបូង នៅក្នុងខេត្តព្រះវិហារ ដែលមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ តួយ៉ាង គឺ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន៕