អាមេរិក៖ យោងតាមរបាយការណ៍ពីភ្នាក់ងារអចលនទ្រព្យបានបញ្ជាក់ឲ្យដឹងថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានទិញផ្ទះវីឡាដ៏ស្កឹមស្កៃមួយនៅ តំបន់ Beverly Hills រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាថ្ងៃទី១៧ខែមេសានេះ ប្រភពផ្ទៃក្នុងបានបង្ហើបមកថា ផ្ទះវីឡានេះមានតម្លៃដល់៣.៩លានដុល្លារអាមេរិក ដែលមានទំហំលើសពី ១.៣ហិកតាឯណោះ នៅកន្លែង ColdWater Canyon។
គួរបញ្ជាក់ផងដែរថា Beverly Hills ជាតំបន់ដែលតារាៗល្បីៗទូទាំងពិភពលោកបានទិញផ្ទះរបស់ខ្លួនស្នាក់នៅ ដែលវាប្រៀបដូចជាភូមិរបស់តារាអ៊ីចឹង ដែលភ្លាមៗ ក្រោយពីព័ត៌មានបានចុះផ្សាយ អ្នកគាំទ្រនាំគ្នាសរសើរថា ផ្ទះរបស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់៕
ប្រភព៖ allkpop