តិចអត់ដឹងទៅ! ចាយលុយតាម ABA PAY មានឱកាសឈ្នះ iPhone Xs Max យ៉ាងងាយ

//s5.kh1.co/d1/d155342eeb3a7cb74a960dc0912691ec05278073.jpg
សង្គម

 ៣០-កក្កដា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ខណៈនេះ បើសិនជាលោកអ្នកកំពុងតែមានកម្មវិធី និងប្រើប្រាស់ ABA Mobile នៅក្នុងទូរស័ព្ទដៃ លោកអ្នកនឹងមានឱកាសក្លាយជាម្ចាស់រង្វាន់ទូរស័ព្ទដៃស៊េរីថ្មី iPhone Xs Max មួយគ្រឿងយ៉ាងងាយ ពីប្រូម៉ូសិនធំរបស់ធនាគា ABA ដែលជាធនាគាដ៏ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ ធនាគា ABA មានប្រូម៉ូសិនធំ សម្រាប់អតិថិជនរបស់ខ្លួនទាំងអស់ ដែលប្រើប្រាស់កាត ABA Visa អាចនឹងមានឱកាសឈ្នះ ទូរស័ព្ទដៃស៊េរីទំនើប iPhone Xs Max មួយគ្រឿងក្នុងចំណោមរង្វាន់ ៦គ្រឿង នៅពេលដែលអថិជនប្រើប្រាស់មុខងារ ABA PAY នៅក្នុង ABA Mobile សម្រាប់ធ្វើការទូទាត់ទំនិញនៅតាមហាងនានា ដែលមានការទូទាត់តាមរយៈការស្គែនកូដ QR របស់វីសា។

ឱកាសសំណាងឈ្នះរង្វាន់សម្រាប់អតិថិជនកាន់តែមានច្រើន បើសិនជាអតិថិជន ធ្វើការទូទាត់ទំនិញតាមរយៈការស្គែនកូដ QR កាន់តែច្រើន ដូច្នេះហើយសូមធ្វើការប្រើប្រាស់កម្មវិធី ABA Mobile ដោយប្រើមុខងារ ABA PAY សម្រាប់ទូទាត់ទំនិញឥលូវនេះ ដើម្បីកុំឲ្យខកខាន ទទួលបានឱកាសក្លាយជាម្ចាស់ទូរស័ព្ទដ៏ទំនើប ពីប្រូម៉ូសិនដ៏ពិសេសនេះ។

បញ្ជាក់បន្ថែមពីលើនេះ សម្រាប់ប្រូម៉ូសិនមានរយៈពេល ៣ខែពេញ គឺចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩។ សិទ្ធក្នុងការចូលរួម គឺសម្រាប់តែអតិថិជនគណនី ABA Visa ដែលប្រើប្រាស់មុខងារ ABA PAY នៅក្នុង ABA Mobile តែប៉ុណ្ណោះ។

ចំពោះដំណើរការនៃការជ្រើសរើសអ្នកឈ្នះ មានដូចខាងក្រោម៖
ការជ្រើសរើសអ្នកឈ្នះទាំង ៦ នាក់ នឹងត្រូវប្រព្រឹត្តិទៅចំនួនបីលើក ដោយធ្វើការជ្រើសរើសអ្នកឈ្នះពីរនាក់ក្នុងមួយលើកៗ។
·         លើកទី១៖ បញ្ចប់នៅថ្ងៃទី ២៩ ខែសីហា។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ១០ ខែកញ្ញា។
·         លើកទី២៖ បញ្ចប់នៅថ្ងៃទី ២៩ ខែកញ្ញា។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ១០ ខែតុលា ។
·         លើកទី៣៖ បញ្ចប់នៅថ្ងៃទី ២៩ ខែតុលា។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ៨ ខែវិច្ឆិកា។

សម្រាប់ព័ត៌មានលំអិត និងលក្ខខណ្ឌនានា សូមចូលទៅកាន់ទំព័រប្រូម៉ូសិនរបស់ ABA នៅទីនេះ

ABA PAY
ABA PAY
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T