អូស្រ្តាលី៖ ដូចដែលប្រិយមិត្តបានជា្របរូចមកហើយ ពីតារាចម្រៀងស្រីដែលជាទើបតែរះក្នុងវិថីសិល្បៈ
កញ្ញា ចំរើន សុភ័ក្រ
ឃើញថាទទួលបានការគាំទ្រ ពីសំណាក់មិត្តៗយុវវ័យខ្លាំងមិនចាញ់តារាចម្រៀងស្រីស្រករគ្នានោះទេ។
យ៉ាងណាមិញ ដោយមានការគាំទ្រខ្លាំងក្នុងនិងក្រៅប្រទេស គេសង្កេតកញ្ញា ចំរើន សុភ័ក្រ
ក៏ត្រូវបានគេអញ្ជើញទៅសម្ដែងនៅលើទឹកដីប្រទេស អូស្រ្តាលី ជាមួយនឹងកំពូលតារាចម្រៀងប្រុស
លោក ព្រាប សុវត្ថិ រួមទាំងសិល្បករ សិល្បការិនី ជាច្រើនដួងទៀតទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាញអ្នកគាំទ្ររបស់ខ្លួន
។
តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងជាងនេះ ទៅទៀតនោះគឺ
រូបភាពជាច្រើនដែលបានបង្ហោះចេញគណនីហ្វេសប៊ុកផ្លូវការរបស់នាង ក្នុងសកម្មភាពជាច្រើនលើទឹកដីប្រទេស
អូស្រ្តាលី អមទៅដោយការតុបតែងខ្លួនយ៉ាងស្រស់ស្អាតនោះ
ធ្វើឲ្យបណ្ដាហេ្វនៗជាច្រើនមានការចាប់អារម្មណ៍មិនតិចនោះទេ។
គួរឲ្យដឹងផងដែរថា ការចេញទៅសម្ដែងរបស់តារាចម្រៀងស្រី កញ្ញា ចំរើន សុភ័ក្រ និងលោក
ព្រាប សុវត្ថិ លើកនេះ គឺជាការច្រៀងប្រមូលថវិការជួយដល់កុមារកំព្រារ
ព្រមទាំងមានរយៈពេលយូរថែមទៀតផង៕
តោះទៅទស្សនារូបភាពទាំងអស់គ្នា៖













