អាល្លឺម៉ង់៖ ក្លិប Borussias Dortmund ត្រូវគេទម្លាយបានបដិសេធសំណើមួយពីក្លិប Manchester United ដើម្បីនាំយកកីឡាករ Jordan Sancho ទៅកាន់ទឹកដីអង់គ្លេសវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករខ្សែប្រយុទ្ធស្លាបវ័យ ១៩ឆ្នាំ Jordan Sancho ដែលចាកចេញពី Manchester City មកចូលរួមជាមួយ Dortmund កាលពីឆ្នាំ២០១៧ កំពុងស្ថិតតាមការអន្ទងចង់បានរបស់បិសាចក្រហម Manchester United។ ក្លិបដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ត្រូវគេដឹងទៀតថាបានបើកសំណើចរចាជាមួយទំហំទឹកប្រាក់ ១០០លានផោន ដើម្បីនាំយកកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ប៉ុន្តែត្រូវបាន Dortmund បដិសេធក្នុងការលក់។
យ៉ាងណាមិញ CEO របស់ក្លិប Dortmund លោក Hans-Joachim Watzke មិនបានប្រាប់ថាក្លិបណាមួយដែលបានដាក់សំណើមកដើម្បីទាក់ទងសុំទិញ Sancho នោះទេ ប៉ុន្តែលោកបានបញ្ជាក់ថាជម្រើសជាតិអង់គ្លេសរូបនេះនឹងចាកចេញពី Dortmund នៅពេលសមស្របណាមួយ។
គួរបញ្ជាក់ថា ក្រៅពីក្លិបបិសាចក្រហម Man UTD កីឡាករវ័យក្មេងដែលកំពុងលេចធ្លោរូបនេះ ក៏ជាទីចាប់អារម្មណ៍របស់ក្លិបយក្សអេស្ប៉ាញ Real Madrid ផងដែរ៕
ប្រភព៖ The Sun