បរទេស៖ លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា បានទទួលសំណងពីក្លិបបិសាចក្រហម Manchester United យ៉ាងច្រើនមហាសាល បន្ទាប់ពីលោកត្រូវបានបណ្តេញពីតំណែង ពោលគឺរហូតដល់ទៅ ១០.៤ លានផោន ឬប្រមាណជា (១៣.១ លានដុល្លារអាមេរិក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះបើតាមប្រភពដែលដកស្រង់ពីសារព័ត៌មាន GOAL គឺក្រុមម្ចាស់ជើងឯកលីគកំពូល អង់គ្លេស ២០ សម័យបានចាយលុយចំនួន ១០.៤ លានផោន ឬប្រមាណជា (១៣.១ លានដុល្លារអាមេរិក) ចំពោះការបណ្តេញបុរសញ្ជាតិ ហូល្លង់ វ័យ៥២ ឆ្នាំចេញ និងទឹកប្រាក់ផ្សេងទៀតចំពោះក្រុមការងាររបស់គាត់ ដូចជាលោក Ruud van Nistelrooy ជាដើម។
ដោយឡែក ការតែងតាំងគ្រូបង្វឹកថ្មីលោក Ruben Amorim វិញ ក្លិបបិសាចក្រហមក៏បានចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ពោលគឺរហូតដល់ទៅ ១១ លានផោន ឬប្រមាណជា (១៣.៩ លានដុល្លារអាមេរិក) ឯណោះ ដែលនេះគឺរាប់ទាំងតម្លៃកុងត្រា និងតម្លៃបង់ផ្តាច់បុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំចេញពី Sporting CP។
ប្រភព៖ GOAL