ប្រភពប្រូតេអ៊ីនមានច្រើន តែប្រភពប្រូតេអ៊ីនសំខាន់ៗមាននៅក្នុងសាច់សត្វ និងរុក្ខជាតិ ដែលយើងងាយស្រួលរកញ៉ាំបាន។ តែការសិក្សារបស់ជប៉ុនរកឃើញថា ញ៉ាំប្រូតេអ៊ីនរុក្ខជាតិជួយឲ្យអាយុវែង ជាងការញ៉ាំប្រូតេអ៊ីនដែលមាននៅក្នុងសាច់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រាវជ្រាវបានតាមដានលើជនជាតិជប៉ុនជិត ៧១.០០០ នាក់ រយៈពេល ២០ ឆ្នាំ។ ក្នុងនោះ អ្នកញ៉ាំប្រូតេអ៊ីនរុក្ខជាតិច្រើន ប្រឈមហានិភ័យនៃការស្លាប់ទាបជាង ១៣% ចំណែកអ្នកញ៉ាំប្រូតេអ៊ីនរុក្ខជាតិបរិមាណតិច ប្រឈមហានិភ័យនៃការស្លាប់ដោយបញ្ហាសរសៃឈាមបេះដូង ១៦%។
នៅក្នុងការសិក្សានេះមនុស្ស ១២.៣៨១ នាក់ បានស្លាប់រួមមាន ៥.០៥៥ នាក់ ស្លាប់ដោយជំងឺមហារីក ៣.០២៥ នាក់ ស្លាប់ដោយជំងឺសរសៃឈាមបេះដូង ១.៥២៨ នាក់ ស្លាប់ដោយជំងឺបេះដូង និង ១.១៩៨ នាក់ ស្លាប់ដោយជំងឺសរសៃឈាមខួរក្បាល។
ក្នុងនោះអ្នកញ៉ាំ ៣% នៃប្រូតេអ៊ីនសាច់ក្រហមជំនួសប្រូតេអ៊ីនរុក្ខជាតិប្រឈមការស្លាប់ ៣៤% ដោយមូលហេតុផ្សេងៗ ប្រឈមការស្លាប់ ៣៩% ដោយមហារីក និងប្រឈមការស្លាប់ ៤២% ដោយជំងឺបេះដូង។ រីឯអ្នកញ៉ាំ ៤% នៃសាច់កែឆ្នៃ ប្រឈមការស្លាប់ ៤៦% ដោយមូលហេតុផ្សេងៗ និងប្រឈមការស្លាប់ ៥០% ដោយជំងឺមហារីក។
អ្នកស្រាវជ្រាវបញ្ជាក់ថា នៅពេលយើងញ៉ាំអាហារសម្បូរប្រូតេអ៊ីនរុក្ខជាតិដូចជា គ្រាប់ធញ្ញជាតិ ឬសណ្ដែកសៀង វាជួយសម្រួលបញ្ហាសរសៃឈាមបេះដូងដូចជា លីពីតក្នុងឈាម សម្ពាធឈាម និងទម្ងន់រាងកាយ។ ក្រៅពីប្រូតេអ៊ីនប្រភេទអាហាររុក្ខជាតិសម្បូរដោយខ្លាញ់ល្អ វីតាមីនប្រឆាំងសារធាតុអុកស៊ីតកម្ម និងរ៉ែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet