ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាមួយនឹងសម្រស់តារាកំប្លែងវ័យក្មេង កាចុប ដែលបានធ្វើការតុបតែងខ្លួនក្នុងសម្លៀកបំពាក់បែបប្រពៃណី យ៉ាងប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនេះជាលើកទីមួយហើយ ដែលនាងបានបង្ហាញសម្រស់នៅក្នុងឈុតបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយមានការតែងខ្លួនបែបនេះ តារារូបនេះ ត្រូវបានទទួលបាននូវការសរសើរយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន ដែលទោះបីជានាងមានមុខមាត់ពីកំណើតបែបណាក៏ដោយ ក៏ប៉ុន្តែការតុបតែងខ្លួនបែបនេះធ្វើឲ្យនាងប្លែក ប្រែសម្រស់ស្អាតខ្លាំងឡើង។
ក្រៅពីតុបតែងខ្លួនបែបប្រពៃណីយ៉ាងស្អាតបែបនេះ ងាកមកមើលរូបសម្រស់របស់នាងពេលតែងខ្លួន បែបសម័យវិញ ក៏កាន់តែប្លែក ស្អាតខ្លាំងឡើងគួរឲ្យសរសើរ ជាមួយនឹងស្ទាយ៍ផាត់មុខ និងតែងខ្លួនរបស់នាង។
ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលនៅពេលដែលតែងខ្លួនម្តងៗមើលទៅពិតជាស្រស់ស្អាត ប្លែកគួរឲ្យសរសើរ៕
សូមទស្សនារូបភាពខាងក្រោម៖







