កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez ត្រូវបានគេប្រៀបធៀបទៅនឹង ព្រះនាង Barbie Doll នៅពេលដែល តារាស្រីរូបនេះ ស្លៀករ៉ូបដែលមានតម្លៃជាង មួយម៉ឺនដុល្លារ ដើម្បីចូលរួមពិធីខួបកំណើត របស់គូដណ្តឹង Benny Blanco កាលពីចុងសប្តាហ៍មុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងរូបថតជាច្រើនសន្លឹក ដែលត្រូវបានចែករំលែក ដោយជំនួយការ Theresa Mingus នៅលើ Instagram កាលពីថ្ងៃទី ១០ ខែមីនា Selena Gomez បានបង្ហាញខ្លួន ក្នុងឈុតពណ៌ផ្កាឈូកដ៏ឆើតឆាយ និងអាវក្រៅពណ៌ខ្មៅ។ ការរចនាម៉ូដឈុតគ្មានខ្សែរបស់ Oscar De La Renta ជាមួយនឹងសំពត់ខ្លី មានតម្លៃ ១០៩៩០ ដុល្លារ នេះបើយោងតាមទំព័រ Six។

ក្នុងផ្នែកបញ្ចេញមតិ អ្នកគាំទ្របានសរសើរស្ទីលម៉ូដរបស់តារាចម្រៀងស្រីវ័យ ៣២ ឆ្នាំរូបនេះ ពីភាពស្រស់ស្អាត លេចធ្លោ ប្រៀបដូចជា ព្រះនាងនៅក្នុងរឿងព្រេងនិទាន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖














