កម្សាន្ត៖ អ្នកស្គាល់គ្នារបស់តារាសម្ដែងប្រុស Kim SooHyun បានទម្លាយឲ្យដឹងថា តារាប្រុសរូបនេះកំពុងរងទុក្ខនិងប្រឈមនឹងស្ថានភាពលំបាកជាខ្លាំង ទាក់ទងទៅនឹងរឿងអាស្រូវថ្នីៗមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Soo Hyun ត្រូវបានខាង Garo Sero Research ដែលជាគណនី Youtube មួយបានចោទប្រកាន់ថារូបគេបានទាក់ទងគ្នាជាមួយអតីតតារាសម្ដែងស្រី Kim Sae Ron តាំងពីនាងអាយុ១៥ឆ្នាំដែលចាត់ទុកជាវ័យមួយដ៏ក្មេងខ្ចីដោយមានរូបថត សារសំឡេង និងសំបុត្រស្នេហាជាច្រើនត្រូវបានទម្លាយ បើទោះជា ភ្នាក់ងាររបស់ Kim Soo Hyun គឺ Gold Medalist ធ្លាប់ចេញមកបកស្រាយថា Soo Hyun ពុំមានទំនាក់ទំនងអ្វីជាមួយតារាស្រីរូបនេះក៏ដោយ។


ភ្លាមៗក្រោយភស្តុតាងជាច្រើនបានទម្លាយនោះ កេរ្តិ៍ឈ្មោះ Kim Soo Hyun ហាក់ធ្លាក់ដុនដាបខ្លាំង ដោយក្នុងនោះម៉ាកយីហោដែលគេផ្សព្វផ្សាយមួយចំនួនឲ្យក៏បានដកគេចេញផងដែរ ប៉ុន្តែ Soo Hyun នៅតែទៅថតកម្មវិធី "Good Day" របស់ MBC ដដែល ខណៈដែល Kim Soo Hyun ក៏បានសុំទោសទៅកាន់តារាសម្ដែងនិងអ្នកដឹកនាំរឿង "Knock Off" ដែលគ្រោងនឹងចាក់ផ្សាយផងដែរ៕

ប្រភព៖ allkpop