កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាប្រុស Kim Soo Hyun ដែលត្រូវបានស្គាល់ថាជា តួអង្គ "ដូ មីនជូន" ក្នុងរឿង "សង្សារខ្ញុំមនុស្សភពផ្កាយ" កំពុងចួបទុក្ខដ៏ធំ ក្រោយរងការចោទប្រកាន់ពីសំណាក់គណនី Youtube Garo Sero Research និងក្រុមគ្រួសារអតីតតារាសម្ដែងស្រី Kim Sae Ron ថារូបគេបានទាក់ទងស្នេហាជាមួយអតីតតារាស្រី រូបនេះតាំងពីនាងមានអាយុ១៥ឆ្នាំ ដែលចាត់ទុកជាអនីតិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្វីបើតារាស្រី Kim Sae Ron បានទទួលមរណភាពកាលពីពេលថ្មីៗនេះក្ដី ក៏ក្រុមគ្រួសារនាងទាមទារឲ្យនាងទទួលបានយុត្តិធម៌ ដោយសារកាលពីនាងនៅរស់ ភ្នាក់ងារ Soo Hyun ធ្លាប់បានចេញមកបដិសេធថាគេពុំបានមានទំនាក់ទំនងស្នេហាជាមួយនាងទេ ក្រោយពេលនាងបង្ហោះរូបថតស្និទ្ធស្នាលជាមួួយតារាប្រុសរូបនេះ។


ដោយឡែក រូបភាព សារសំឡេង សំបុត្រស្នេហា ជាច្រើនរវាង Soo Hyun និង Sae Ron ត្រូវបានទម្លាយជាបន្តបន្ទាប់ថា ពួកគេទាំងពីរពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែន ដោយ Soo Hyun បានបន្តទាក់ទង Sae Ron នៅពេលគេចូលបម្រើយោធា ព្រមទាំងមានរូបថតស្និទ្ធស្នាលជាច្រើន ដែលធ្វើឲ្យគេពិបាកជឿថាអ្នកទាំងពីរគ្រាន់តែជាមិត្តភក្តិធម្មតា៕







ប្រភព៖ allkpop