អ្នកជំនាញផ្នែកចំណីអាហារថា៖ ការហូបតែគុជ គឺមិនល្អសម្រាប់សុខភាពនោះទេ ព្រោះតែវាពុំមានសារធាតុចិញ្ចឹម

//s6.kh1.co/ee/ee79a1067b9611152cb139915a45e31a03b95d29.jpg
នារី

 ០៥-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ អ្នករាល់គ្នាភាគច្រើនអាចនឹងគិតថា ជាតិស្ករតែមួយមុខប៉ុណ្ណោះ ដែលយើងត្រូវបារម្ភនៅពេលហូបតែគុជ ប៉ុន្តែការពិតនោះ វាមានផលប៉ះពាល់ទៅដល់សុខភាពច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង លោកស្រី Mastari Mohamad អ្ន​កជំនាញផ្នែកចំណីអាហារនៅក្នុងប្រទេសម៉ាឡេស៊ីបានមានប្រសាសន៍ថា ការហូបតែគុជ គឺពុំមានសារធាតុចិញ្ចឹមផ្តល់ដល់រាងកាយនោះទេ ពោលគឺមានតែជាតិកាបូអ៊ីដ្រាត និងកាឡូរីតែប៉ុណ្ណោះ។

រូបតំណាង
រូបតំណាង

លោកស្រីបន្ថែមទៀតថា គុជដែលយើងហូបនៅក្នុងតែគុជនោះ ប្រសិនបើយើងហូបច្រើន វានឹងធ្វើឱ្យប៉ះពាល់ទៅដល់ប្រពន្ធរំលាយអាហាររបស់យើងទៀតផង។

លោកស្រី Mastari បានពន្យល់ថា៖

«គុជនៅក្នុងតែគុជ ផ្សំឡើងពីម្សៅដំឡូង ហើយបើវាមានប្រតិកម្មជាមួយអាហារផ្សេងទៀតនោះ វាអាចនឹងពិបាកធ្វើការរំលាយ ហើយបើបូកផ្សំនឹងអតុល្យភាពនៃរបបអាហារ  ហូបទឹកពុំគ្រប់គ្រាន់ ឬពុំបានហូបបន្លែឱ្យបានច្រើនទៀតនោះ  ពួកគេនឹងមានការពិបាក ឬមិនអាចរំលាយអាហារបានដោយសារតែហូបតែគុជនេះឯង។»

រូបតំណាង
រូបតំណាង

លោកស្រី Mastari បន្តឱ្យដឹងទៀតថា ជាទូទៅមនុស្សគួរតែទទួលទានជាតិស្ករក្នុងកម្រិតអតិបរមាចន្លោះពី ៥ ទៅ ១០ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។

ប៉ុន្តែនៅក្នុងតែគុជមួយកែវផ្ទុកនូវជាតិស្ករពីចន្លោះ ៨ ទៅ ២០ស្លាបព្រាកាហ្វេឯណោះ ដែលចំនួនទាំងនេះពិតជាហួសកម្រិតច្រើនខ្លាំងមែនទែន​ ហើយតែគុជក៏ត្រូវបានជាប់ឈ្មោះជាភេសជ្ជៈដែលប៉ះពាល់ទៅដល់សុខភាពខ្លាំងបំផុតដែរ។

ដូច្នេះសម្រាប់មិត្តយុវវ័យទាំងឡាយ សូមកុំសូវហូបវាច្រើនពេក ព្រោះវាពិតជាមិនល្អសម្រាប់សុខភាពរបស់យើងទេ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T