ជប៉ុន៖ ជារឿងមួយដែលធ្វើឲ្យអ្នកនិយមប្រើប្រព័ន្ធអ៊ីនធើណែត មានការហួសចិត្តយ៉ាងខ្លាំង ក្រោយពីមានបុគ្គលម្នាក់ បានយករបស់របរដែល Kris Wu និង Angelababy ប្រើរួច នៅក្នុងភោជនីយដ្ឋានមួយកន្លែង មកដាក់ដេញថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយកាលពីពេលថ្មីៗនេះ Kris Wu និង Angelababy រួមទាំងតារា៣ដួងទៀតដូចជា Wilber Pan Zhao Jinmin និង Fu Kesi បានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីថតកម្មវិធី Chao Liu He Huo Ren រួមគ្នា ដែលនឹងត្រៀមចាក់ផ្សាយឲ្យទស្សនានៅចុងឆ្នាំ ២០១៩នេះ។
ជាក់ស្តែង ឆ្លៀតពេលដែលមានឱកាសទៅថតកម្មវិធីជុំគ្នាបែបនេះ តារាប្រុសស្រីទាំង៥ដួងខាងលើ ក៏បាននាំគ្នាញ៉ាំអាហារនៅភោជនីយដ្ឋានមួយកន្លែង។ ប៉ុន្តែបន្ទាប់ពីពួកគេញ៉ាំអាហាររួចរាល់ ស្រាប់តែមានរឿងនឹកស្មានមិនដល់មួយបានកើតឡើង គឺមានបុគ្គលម្នាក់បានថតតុ និងរបស់របរដែលតារាទាំង៥បានញ៉ាំ បង្ហោះទៅក្នុងប្រព័ន្ធអ៊ីនធើណែត និងភ្ជាប់ជាមួយសំណេរខ្លីមួយថា៖
យ៉ាងណាមិញ ក្រោយពីបានឃើញសំណេរ និងរូបភាពដែលបុគ្គលរូបនោះបានបង្ហោះរួច ស្រាប់តែមានអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតជាច្រើន បានបញ្ចេញមតិយោបល់ តាមការយល់ឃើញរៀងៗខ្លួន។ ហើយអ្នកមួយចំនួនធំ បាននិយាយថា៖
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងមិនដឹងពីគោលបំណងពិតប្រាកដ របស់បុគ្គលដែលបានបង្ហោះនោះទេ ថានេះជាការលេងសើច ឬក៏យ៉ាងណា៕
សូមទស្សនារូបភាពខាងក្រោម៖