ភ្នំពេញ៖ មកទល់នឹងពេលនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង គឹម លក្ខិណា បានស្ងាត់ពីសិល្បៈឈឹងក្រោយបានទៅរស់នៅយ៉ាងមានក្តីសុខនៅក្រៅប្រទេស ខណៈពេលដែលមហាជនជាច្រើន ពិតជាមានក្តីនឹករលឹកដល់នាងយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយរយៈពេលនេះឃើញថាបទMV «សុដន់ម៉ែ» ដែលច្រៀងដោយអ្នកនាងកាតុ បានផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះអ្នកដឹកនាំ លោកសោម ដូរ៉េ ជាមួយនឹងការតុបតែងខ្លួននៅក្នុងបទចម្រៀង ដែលមើលទៅហាក់ដូចជាមិនសម រីឯចំណងជើងក៏មានមនុស្សមួយចំនួនមិនពេញចិត្ត។ តែទោះជាយ៉ាងណាក្តី បទចម្រៀងនេះមានអត្ថន័យល្អ ដែលធ្វើឲ្យហ្វេនៗមួយចំនួនពេញចិត្តផងដែរ។
ទន្ទឹមនឹងរឿងដ៏ក្តៅគគុកនេះដែរ ក៏ស្រាប់តែលេចមុខសាជាថ្មីម្តងទៀត ចំពោះតារាស្រី អ្នកនាង គឹម លក្ខិណា ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរយៈពេលជាច្រើនឆ្នាំមកនេះមិនដែលបានឃើញនាង ឬក៏បញ្ចេញអ្វីនៅលើបណ្តាញសង្គមដូចតារារួមជំនាន់ដទៃទេ។
ទោះយ៉ាងណា នាងបានចូលរួមធ្វើការលើកទឹកចិត្តដល់លោកសោម ដូរ៉េ ដែលកំពុងតែអន់ចិត្តចំពោះពាក្យរិះគន់របស់មនុស្សមួយចំនួន ជាហេតុធ្វើឲ្យលោករីករាយនៅក្នុងចិត្តយ៉ាងខ្លាំង៕
សូមទស្សនារូបភាពខាងក្រោមនេះ៖





