មើលប្ដីប្រពន្ធគេផង ស្វីតអត់? កូនមិននៅ ​សុគន្ធកញ្ញា ​និងស្វាមី ឆ្លៀតពេលរំលឹកអនុស្សាវរីយ៍ចាស់ៗ

//s5.kh1.co/59/5972b84fe4dec9ecd39d2e310899fcd624eee56c.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ទោះមានកូនហើយ ក៏មិនមែនជាឱបសគ្គ ឱក សុគន្ធកញ្ញា និងស្វាមី នៅតែផ្ដល់ភាពផ្អែមល្ហែម ឲ្យគ្នាទៅវិញទៅមក!

ភ្នំពេញ៖ ដូចដែលប្រិយមិត្តដឹងរួចមកហើយថា អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងដ៏ល្បី បានបាត់មុខពីសិល្បៈមួយរយៈបន្ទាប់ពី​ បានសម្រាលកូនប្រុស មួយរូបមានមុខមាត់គួរឲ្យខ្នាញ់ខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ក្រោយពីបានរៀបការ និងមានកូនប្រុសរួចមក តារារូបនេះ តែងតែបង្អួតពីសុភមង្គលក្នុងក្រុមគ្រួសារ​ មានស្វាមីចេះយល់ចិត្ត និងថ្នាក់ថ្នមមិនឲ្យទាស់ចិត្ត។

លើសពីនេះ ទោះជា សុគន្ធកញ្ញា និងស្វាមី រវល់មើលថែកូនបែបណា ក៏មិនភ្លេចឆ្លៀតពេលកសាងសេចក្ដីសុខ និងរំលឹកអនុស្សាវរីយ៍ចាស់ៗ ជាមួយគ្នានោះដែរ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពជាមួយម្ចាស់បេះដូង ជាច្រើនសន្លឹក​ក្នុងសកម្មភាពស្វីតៗ មានការថើបគ្នា បង្ហាញស្នាមញញឹមស្រស់ថ្លា មើលទៅពិតជាពោរពេញ ដោយក្ដីសុខជំនួសតែម្ដង។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យបណ្ដាហ្វេនៗទាំងអស់ រំភើបចំពោះក្ដីស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេណាស់ ថែមទាំងប្រាថ្នាចង់បាន ជីវិតគូដូច តារាស្រីរូបនេះទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនរូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T