កម្សាន្ត៖ អ្នករចនាម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដ៏ល្បី Vera Wang បានចេញមកបង្ហាញខ្លួនដ៏ទាក់ទាញ ស្លៀកឈុតសិ.ច.ស៊ី ពេលចូលរួមក្នុងព្រឹត្តិការណ៍ CFDA (Council of Fashion Designers of America) កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាពដែលបានបង្ហាញឡើង អ្នកច្នៃម៉ូត Vera Wang បានតុបតែងខ្លួន ស្លៀករ៉ូបកាត់ពណ៌ស ដែលផ្នែកខាងលើ គឺជាការរួមបញ្ចូលគ្នា នៃខ្សែកាត់តែមួយដែលជួយឲ្យអ្នកច្នៃម៉ូតរូបនេះ អាចបង្ហាញរាងស្ទើរទាំងខ្នង និងចង្កេះ។
យ៉ាងណាមិញ ក្នុងវ័យ ៧៥ឆ្នាំ Vera Wang នៅតែទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការថែរក្សារាងស្អាត គ្មានខ្លាញ់លើស។ ជាពិសេស អ្នកស្រី ក៏តែងតែបានចេញមកបង្ហាញខ្លួនយ៉ាងលេចធ្លោ ក្នុងសម្លៀកបំពាក់ដ៏អង់អាច ជួយលើកសម្រស់ឲ្យកាន់តែក្មេងជាងវ័យ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖