កម្សាន្ត៖ បទ "APT." ដែលទើបនឹងចេញថ្មីមិនដល់មួយខែរបស់ Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK និងតារាចម្រៀងល្បីអាមេរិក Bruno Mars កំពុងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ដោយមកដល់ពេលនេះមានអ្នកចូលស្ដាប់ជាង ២០០លានហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របពេលនឹងការគាំទ្រដ៏លើសលុបនេះ បទ "APT." បានបំបែកកំណត់ត្រាជាច្រើន និងជោគជ័យខ្លាំងណាស់ ប៉ុន្តែសុខៗមានការសង្ស័យមួយថា បទនេះមានការចម្លងពីបទ"Gomen Ne, Iko Ja Irarenai" ជាបទចម្រៀងជប៉ុនច្រៀងដោយ Mikun Sawai ដោយមានភាពស្រដៀងគ្នាទៅលើភ្លេង។
បទ "Gomen Ne, Iko Ja Irarenai" នេះចេញផ្សាយនៅឆ្នាំ២០១៣ និងទទួលបានប្រជាប្រិយភាពណាស់នៅជប៉ុន ហើយពួកគេគិតថាភ្លេងពិតជាមានភាពស្រដៀងគ្នា ប៉ុន្តែមានអ្នកគាំទ្រជាច្រើនបានចេញមុខមកការពារ អ្នកទាំងពីរ ថាភ្លេងអាចនឹងមានការស្រដៀងគ្នាបន្តិចបន្តួច គឺមិនចាត់ទុកថាចម្លងនោះឡើយ៕
ប្រភព៖ koreaboo