ឥណ្ឌូណេស៊ី៖ ខេត្តមួយស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងប្រកាសផ្តល់រង្វាន់ដល់អ្នកណាម្នាក់ ដែលមានភាពក្លាហានអាចដោះសំបកកង់ម៉ូតូចេញពីកក្រពើព្រៃដ៏ធំសម្បើមមួយក្បាលនេះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមគេហទំព័រសារព័ត៌មាន Antara របស់ឥណ្ឌូនេស៊ីបានឱ្យដឹងថា ក្រពើមួយក្បាលនេះមានប្រវែង ៤ ម៉ែត្រ បានជាប់សំបកកង់តាំងពីឆ្នាំ ២០១៦ ដែលគេបានប្រទះឃើញវាហែលទឹកដំបូងតាមដងទន្លេ ប៉ាលូ ប្រទេសឥណ្ឌូណេស៊ី។ ក្រពើនេះបានរួចផុតរស់រានមានជីវិតក្រោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារតំបន់នេះក្នុងឆ្នាំ ២០១៨ ប៉ុន្តែសំបកកង់នៅមិនទាន់របូតចេញពីករបស់វាទេ។
ការិយាល័យអង្គការអភិរក្សធនធានធម្មជាតិ (BKSDA) របស់ប្រទេសឥណ្ឌូណេស៊ីនៅសប្តាហ៍នេះ បានចាប់ផ្តើមប្រកាសស្វែងរកអ្នកក្លាហាន ដែលមានសមត្ថភាពអាចជួយសង្គ្រោះសត្វមួយក្បាលនេះ ប៉ុន្តែព័ត៌មានលំអិតនៃរង្វាន់ថានឹងត្រូវផ្តល់ជូនប៉ុន្មានគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
គួររម្លឹងផងដែរថា កាលពីឆ្នាំ២០១៨ លោក Muhammad Panji ដែលមកពីក្រុមអ្នកជួយសង្គ្រោះសត្វព្រៃធ្លាប់បានព្យាយាមជួយសង្គ្រោះក្រពើមួយក្បាលនេះ ប៉ុន្តែមិនទទួលបានជោគជ័យ ហើយប៉ុន្មានក្រោយមកទៀតការិយាល័យអភិរក្សបានព្យាយាមប្រើសាច់ដើម្បីទាក់ទាញសត្វក្រពើនេះ ប៉ុន្តែនៅតែទទួលបរាជ័យ៕
សូមទស្សនាវីដេអូខាងក្រោម៖