មិត្តស្រីបែបហ្នឹងមានទៀតអត់? ខួបកំណើត ៣៥ឆ្នាំ Cristiano Ronaldo ទទួលកាដូឡានMercedes ៦០០,០០០​ ផោនពីសង្សារ

//s5.kh1.co/d4/d427acf75db3b9fce993e2dd33d91208b2286586.jpg
តារា & កម្សាន្ដ

 ០៧-កុម្ភៈ-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

Cristiano Ronaldo ត្រូវបានគេធ្វើឱ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃពុធ ខណៈដែលមិត្តស្រីរបស់លោកគឺ Georgina Rodriguez បានទិញឡានទំនើបសម្រាប់ខួបកំណើត ៣៥ ឆ្នាំរបស់គាត់។ ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus ហាក់ដូចជារកនិយាយអ្វីមិនចេញ បន្ទាប់ពីមានការភ្ញាក់ផ្អើលជាមួយនឹងរថយន្តម៉ាក Mercedes Benz BRABUS ថ្មី បន្ទាប់ពីដើរលេង ញ៉ាំអាហារពេលល្ងាចនៅឯភោជនីយដ្ឋាន Ristorante Casa Fiore នៃទីក្រុង Turin ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Ronaldo ត្រូវបានគេជឿជាក់ថាជាម្ចាស់រថយន្តរហូតដល់ ២០ គ្រឿងក្នុងចំណោមរថយន្តម៉ាក Bugatti La Voiture Noire មួយគ្រឿងដែលត្រូវបានគេរាយការណ៍ថាជារថយន្តថ្លៃបំផុតមិនធ្លាប់មាន។

របាយការណ៍បានបង្ហាញថា Ronaldo បានចំណាយប្រាក់ចំនួន ៩,៤៩ លានផោន ទៅលើរថយន្តម៉ាក Bugatti ដែលត្រូវបានបង្ហាញដល់ពិភពលោកជាលើកដំបូងនៅឯពិព័រណ៍រថយន្តក្រុងហ្សឺណែវឆ្នាំ ២០១៩ ។

ក្រុមហ៊ុនប្រណីតរបស់បារាំងបានផលិតតែរថយន្ដគំរូដំបូងមួយប៉ុណ្ណោះ ហើយវាជាកិត្តិយសសម្រាប់ខួបលើកទី ១១០ នៃការបង្កើតក្រុមហ៊ុន។

Cristiano Ronaldo បានណាត់ជួបគ្នាជាមួយ Georgina តាំងពីឆ្នាំ ២០១៦ កន្លងមកនោះបានបង្ហើបពីគម្រោងរៀបការជាមួយកូនក្រមុំដែលជាការផ្លាស់ប្តូរមួយ ដែលគាត់បានអះអាងថានឹងក្លាយជាក្តីសុបិនរបស់ម្តាយគាត់ឈ្មោះ Maria Dolores dos Santos Aveiro ។

ថ្លែងប្រាប់ Piers Morgan ក្នុងបទសម្ភាសន៍ជាមួយ ITV គាត់បាននិយាយថា“ នាងបានជួយខ្ញុំច្រើនណាស់ ហើយខ្ញុំពិតជាស្រលាញ់នាងណាស់ ប្រាកដណាស់យើងនឹងរៀបការជាមួយគ្នានៅថ្ងៃណាមួយ។ វាក៏ជាក្តីសុបិនរបស់ម្តាយខ្ញុំផងដែរ។

“ នាងជាមិត្តស្រីរបស់ខ្ញុំ ជាងនេះទៀតខ្ញុំបើកបេះដូងសម្រាប់នាង ហើយនាងក៏បើកបេះដូងសម្រាប់ខ្ញុំវិញផងដែរ៕ '

Cristiano Ronaldo និងមិត្តស្រីនាង Georgina Rodriguez
Cristiano Ronaldo និងមិត្តស្រីនាង Georgina Rodriguez
Cristiano Ronaldo មិត្តស្រីនាង Georgina Rodriguez និង កូនប្រុស<br>
Cristiano Ronaldo មិត្តស្រីនាង Georgina Rodriguez និង កូនប្រុស
រថយន្តម៉ាក Mercedes Benz BRABUS
រថយន្តម៉ាក Mercedes Benz BRABUS
Cristiano Ronaldo មិត្តស្រីនាង Georgina Rodriguez ជិះរថយន្តម៉ាក Mercedes Benz BRABUS
Cristiano Ronaldo មិត្តស្រីនាង Georgina Rodriguez ជិះរថយន្តម៉ាក Mercedes Benz BRABUS
Cristiano Ronaldo មិត្តស្រីនាង Georgina Rodriguez ជិះរថយន្តម៉ាក Mercedes Benz BRABUS
Cristiano Ronaldo មិត្តស្រីនាង Georgina Rodriguez ជិះរថយន្តម៉ាក Mercedes Benz BRABUS
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T