ស្រលាញ់គ្នារាប់ឆ្នាំ សួស វីសាពោលពាក្យបែបនេះសរសើរប្តី

//s9.kh1.co/68/68994c4c064599883714b0da672d44a27be3d8c9.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២៤ ២ល្ងាច · ១២ ថ្ងៃមុន

ស្រលាញ់គ្នារាប់ឆ្នាំ សួស វីសាពោលពាក្យបែបនេះសរសើរប្តី

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងស្រាប់ហើយ កាលពីប៉ុន្មានថ្ងៃមកនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ស្រាប់តែតារាស្រី សួស វីសា កំពុងពរពោះ កូនទី ២ ដែលបានបង្កឲ្យសាទរនៃដំណឹងល្អមួយនេះ ពីសំណាក់អ្នកលេងបណ្តាញសង្គមតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្មី ៗ នេះ​នៅលើផេកជាផ្លូវការរបស់ តារាស្រី សួស វីសា បានចេញមុខធ្វើការបង្ហោះសារយ៉ាងវែងអន្លាយ នៃខ្លឹមសារចាក់ដោត មានន័យជ្រៅ នៃអត្ថន័យទំហំចិត្ត របស់តារស្រីរូបនេះ អមទៅនឹងរូបភាពរបស់ជាច្រើនសន្លឹក សរសើរស្វាមី លោក ថមមី ដែលបានលើកឡើងដូច្នេះថា៖

ថាមិនចង់ផុសទេ តែទប់មិនជាប់ពីទង្វើល្អមិនប្រែប្រួលរបស់បុរសម្នាក់នេះ តាំងនៅជាមិត្តភ័ក្តរហូតក្លាយជាសង្សារ រហូតក្លាយជាគូរដណ្តឹង រហូតដល់ក្លាយជាប្តីប្រពន្ធមានកូន២នាក់ទៅហើយ បងនៅតែមិនប្រែប្រួល ទង្វើល្អការថែរក្សាអូននិងកូន ទំនួលខុសត្រូវ កាត្វពកិច្ចមេគ្រួសារ រួមទាំងជាមេដឹកនាំស្ថាប័នផ្សេងៗ គឺបងតែងតែព្យាយាមធ្វើវាបានល្អណាស់ ទោះបងកើតមកជាកូនអ្នកក្រមែនពិត តែបងបានតស៊ូមកដល់សព្វថ្ងៃនេះគឺបានជោគជ័យមួយផ្នែកទៅហើយនៃជីវិត តាំងពីបាតដៃទទេស្អាតរបស់យើងទាំង២នាក់ រហូតដល់បច្ចុប្បន្ននេះ បងពូកែណាស់ ព្យាយាមតស៊ូណាស់អូនអរគុណខ្លួនឯងជាដំបូងដែលជ្រើសរើសបុរសដ៏ល្អម្នាក់បានចូលក្នុងជីវិតអូន ហើយអរគុណជាពិសេសបំផុត គឺវត្តមានរបស់បង ប្តីសំលាញ់ . សង្ឃឹមថា តទៅមុខរហូតដល់ក្លាយជាតាយាយចៅយើង បងនៅតែបែបនេះ I love you my hero ជាតិនេះអូននិងកូន មានសំណាង

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សួស វីហ្សាថមមី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T