មានមិត្តភក្តពីរនាក់គឺសត្វកំប្រុក និងកូនឆ្កែ។ ពួកគេធ្លាប់រស់នៅ និងលេងជាមួយគ្នា។ កូនកំប្រុកពូកែខាងកីឡាហើយតែងតែឈ្នះការប្រកួត។ កូនឆ្កែធ្លាប់មានអារម្មណ៍មិនល្អហើយគិតថាខ្លួនឯងអត់ប្រយោជន៍សោះ ព្រោះប្រកួតមិនដែលឈ្នះ។
ថ្ងៃមួយមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង។ កូនកំប្រុកមើលទៅហាក់មានស្មារតីខ្ពស់។ វាចាប់ផ្តើមធ្វើសកម្មភាពចាស់ដែលធ្វើដូចកាលភ្លៀងមុនៗទៀត ប៉ុន្តែភ្លាមៗនោះ កូនកំប្រុកក៏ដួលចូលទៅក្នុងទឹកភ្លៀងដែលធ្លាក់យ៉ាងជោគជាំ។
វាបានហៅមិត្តភក្តរបស់គាត់ដែលជាកូនឆ្កែអោយជួយ។ កូនឆ្កែបានមកជួយសង្គ្រោះ។ កំប្រុកឡើងលើខ្នងរបស់កូនឆ្កែហើយទៅដល់កន្លែងមានសុវត្ថិភាព។ វាបានអរគុណមិត្តដែលបានជួយសង្គ្រោះជីវិតទាន់ពេលវេលា។
រឿងនេះគឺឆ្លុះបញ្ចាំងទៅសង្គមមនុស្សជាក់ស្ដែង ដែលពេលខ្លះមិត្តភក្ដ ធ្លាប់តែល្អូកល្អើន និងគ្នាក៏កាន់តែឆ្ងាយទៅៗ ទោះបីជាយ៉ាងក៏ដោយមនុស្សធ្លាប់ជាមិត្តភក្ដគ្នា ទោះបីជាកាលៈទេសណាក៏ដោយក៏មិនត្រូវបោះបង់ចោលគ្នាដែរ គឺមិនត្រូវអាក់អន់ស្រពន់ចិត្ត នឹងគ្នាដែរនៅរឿងអ្វីមួយ គឺត្រូវចេះជួយគ្នាទៅវិញទៅមកគឺមិនត្រូវក្បត់គ្នាឡើយ។
ខាងក្រោមនេះគឺជាប្រភេទមិត្តភក្ដមិនគួរសេពគប់៖
1.មិត្តភក្ដដែលចូលចិត្តប្រកួតប្រជែងខ្លាំងពេក
2.មិត្តភក្ដដែលជាឈ្លើងជញ្ជក់ឈាម
3.មិត្តភក្ដដែលចូលចិត្តធ្វើត្រាប់ ឬយកតម្រាប់តាមយើងស្ទើរគ្រប់រឿង
4.មិត្តភក្ដដែលចូលចិត្តរិះគន់ និងបង្អាប់យើង (គ្រប់ពេលវេលា)
5.មិត្តភក្ដដែលអត្មានិយម
6.មិត្តភក្ដដែលចូលចិត្តធ្វើអ្វីដែលគ្រោះថ្នាក់
7.មិត្តភក្ដដែលទុទិដ្ឋនិយមជ្រុល ហើយត្អូញត្អែរគ្រប់រឿង គ្រប់ពេលវេលា
8.មិត្តភក្ដដែលចូលចិត្តធ្វើអោយបរិយាកាសក្នុងក្រុម ត្រូវអាប់អួរ
9.មិត្តភក្ដដែលផ្លាស់ប្ដូរអារម្មណ៍លឿនដូចផ្លេកបន្ទោរ
10. មិត្តភក្ដដែលស្រលាញ់សង្សាររបស់យើង។
បើសិនជាប្រិយមិត្តសង្កេតឃើញថាមិត្តរបស់ខ្លួន ជាមិត្តមិនល្អហើយនោះ គួរតែកាត់បន្ថយ ឬជៀសឆ្ងាយពីពួកគេទើបជាការប្រសើរ៕