ថៃ៖ មួយរយៈចុងក្រោយនេះ ប្រទេសថៃ ជាពិសេសទីក្រុងបាងកក បានជួបប្រទះនូវបញ្ហាផ្ទួនៗគ្នាជាច្រើន តួយ៉ាងបញ្ហាខ្យល់បំពុល PM2.5 និងការរីករាលដាលនៃវីរុស Covid-១៩ ជាដើម ដែលបញ្ហាទាំងនេះបានបង្កនូវវិបត្តិផ្នែកសេដ្ឋកិច្ចជាខ្លាំង រាល់ហាងលក់ទំនិញ មុខជំនួញរកស៊ីទាំងអស់ត្រូវខាតឡុងចុងគួរឲ្យព្រួយបារម្ភ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជុំវិញបញ្ហានេះ តារាសម្តែងប្រុស និងជាពិធីករដ៏ល្បីមួយរូបប្រចាំប្រទេសថៃ លោក Kan Katathavorn បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារបែបនេះ៖
១. ឡានបើកតាមផ្លូវស្ងាត់ជ្រងំ
២. ភោជនីយដ្ឋានគ្មានអ្នកចូលទទួលទានអាហារ
៣. សណ្ឋាគារគ្មានអ្នកចូលស្នាក់នៅ
៤. ហាងលក់ទំនិញ មានមនុស្សតិចណាស់
៥. មន្ទីរពេទ្យគ្មានអ្នកហ៊ានចូលទៅ
៦. របស់លក់មិនដាច់
៧. មនុស្សប្រយ័ត្នការចាយលុយជាងមុន
សាធុ ប្រទេសថៃ!
នៅពេលដែលលោក Kan បានបង្ហោះសារបែបនេះរួចមក សារនេះមានអ្នក Like រហូតដល់ទៅ ៦០០០០នាក់ និងការ Share រហូតដល់ទៅ ៤០០០ដង រួមទាំងមានអ្នកចូលមក Comment បញ្ចេញមតិផ្សេងៗគ្នា ដោយមតិខ្លះគាំទ្រ ហើយខ្លះបង្ហាញទស្សនៈផ្ទុយជាដើម៕