មនុស្សពីរនាក់ អាចបង្កើតគ្រួសារដែលមានក្ដីសុខសុភមង្គល និងមានភាពកក់ក្ដៅ នោះមានន័យថា អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជាកំណប់ដ៏មានតម្លៃរួចជាស្រេចហើយ។ ប៉ុន្តែគួរឱ្យស្ដាយ មនុស្សខ្លះ មិនចេះថែរក្សា និងការពារកំណប់ទ្រព្យដែលខ្លួនមាននោះឡើយ មានតែព្យាយាមបំផ្លាញកំណប់ទ្រព្យដ៏មានតម្លៃទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការដែលអាចរៀបការ មានគ្រួសារមួយដ៏ល្អ និងពេញលេញ វាក៏ជាកិត្តិយស មុខមាត់របស់ខ្លួន និងក្រុមគ្រួសារ ឪពុកម្ដាយដែរ។ ត្រូវដឹងថា ការបង្កើតគ្រួសារ អាចជារឿងដែលងាយស្រួល ប៉ុន្តែការដែលធ្វើគ្រប់យ៉ាងដើម្បីគ្រួសារ និងការថែរក្សាគ្រួសារមួយ ឱ្យនៅគង់វង្ស ពោរពេញដោយភាពកក់ក្ដៅ ទើបជារឿងដែលពិបាក។

គ្រប់ក្រុមគ្រួសារ គឺមានក្ដីសុខ ភាពកក់ក្ដៅរួចជាស្រេចហើយ ប៉ុន្តែមនុស្សខ្លះ ចូលចិត្តធ្វើខ្លួនផ្ដេសផ្ដាស មានគ្រួសារហើយ បែរជាទៅបន្ថែមអ្នកទីពីរ ទីបី ចូលមកធ្វើជាបញ្ហាឱ្យគ្រួសារទៅវិញ។ គ្រួសារមួយត្រូវការបំផុតគឺ សុភមង្គល មិនមែនអពមង្គល មានតែរឿងក្ដៅក្រហាយនោះទេ មានគ្រួសារល្អហើយ ចូរថែរក្សា ការពារឱ្យបានល្អ ផ្ដល់ភាពកក់ក្ដៅឱ្យគ្នាឱ្យបានច្រើន គ្មានអ្វីដែលមានតម្លៃ និងសំខាន់ ជាងការដែលយើងមានគ្រួសារមួយដ៏មានសុភមង្គលនោះឡើយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ