តៃវ៉ាន់៖ បុរសម្នាក់នាមត្រកូល Huang វ័យ៣៥ឆ្នាំ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានរកវីរុសកូវីដ-១៩ បន្ទាប់ពីធ្វើដំណើរពីក្រៅប្រទេស មកកាន់កោះតៃវ៉ាន់វិញកាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលុះមកដល់យប់ថ្ងៃទី២២ ខែមីនា លោក Huang បានបាត់ខ្លួនពីផ្ទះ ហើយក៏ត្រូវបានប៉ូលិស រកគាត់ឃើញយ៉ាងឆាប់រហ័សនៅក្លិបកម្សាន្ត Omni Nightclub ដោយប្រើប្រាស់បច្ចេកវិទ្យាមួយលើទូរសព្ទដៃដែលមានឈ្មោះថា M-Police។
យ៉ាងណាមិញ លោក Huang ត្រូវបានប៉ូលិសពិន័យជាទឹកប្រាក់ចំនួន១លានដុល្លារតៃវ៉ាន់ (ប្រមាណ៣៣,០០០ដុល្លារអាមេរិក) និងបញ្ជូនដាក់ឲ្យនៅដាច់ដោយឡែកបន្ដទៀតផងដែរ៕
ហើយកាលពីថ្ងៃទី២៣ ខែមីនាម្សិលមិញនេះ លោកអភិបាលថ្មីនៃទីក្រុងតៃបុិ Hou Yu-ih ក៏បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានដែរថា៖
ខ្ញុំនឹងមិនធូររលុងទៅលើអ្នកណាម្នាក់ឡើយ។ ប្រសិនបើអ្នកណាចេញពីផ្ទះរបស់ខ្លួន ខ្ញុំនឹងផាកពិន័យ៕
សូមទស្សនារូបភាពខាងក្រោម៖


