ភ្នំពេញ៖ អ្នកនាង ប៊ីរីយ៉ា ជាតារាស្រីដែលមានប្រជាប្រិយភាពមួយរូប បើទោះបីនាងមិនសូវបង្ហាញមុខច្រើនដូចមុនក៏ដោយ នាងនៅតែមានមហាជន និងហ្វេនៗមួយចំនួនចាំតាមដាន រាល់សកម្មភាពរបស់នាង និងគ្រួសារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីរៀបការរួចនាងក៏មានកូនស្រីមួយដ៏គួឲ្យស្រលាញ់ និងស្រស់ស្អាត មិនចាញ់នាងឡើយ ដោយកូនស្រីរបស់នាង មានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់ ហើយសម្រស់កូនវិញ ក៏បានធ្វើឲ្យទស្សនិកជនជាច្រើនសរសើររូបសម្រស់កូនស្រីនាងគ្រប់ៗគ្នា។
ជាក់ស្ដែង កូនស្រីរបស់ ប៊ីរីយ៉ា មានឈ្មោះថា ឡាប៊ីណា ហើយថ្ងៃនេះផងដែរ ក៏ជាថ្ងៃកំណើតរបស់កុមារីរូបនេះ ក្នុងនោះដែរ តារាស្រីរូបនេះក៏បានបង្ហោះរូបភាពពីកូនស្រីជាច្រើនសន្លឹក ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងជាមួយរូបសម្រស់កុមារីរូបនេះ ដោយនាងបានស្លៀកក្នុងឈុតបែបព្រះនាង ឃើញហើយពិតជាមិនសរសើរថាស្អាតមិនបានឡើយ។
ជាការពិតណាស់ ក្រោយពីឃើញ ប៊ីរីយ៉ា បង្ហោះរូបកូនស្រីនាងរួច មានហ្វេនជាច្រើនបានជូនពរទៅកាន់ថ្ងៃកំណើតកូនស្រីរបស់នាង ហើយក៏ភ្លេចសរសើរពីរូបសម្ផស្សកូនស្រីនាង ដែលកើនវ័យមួយឆ្នាំទៀតមុខមាត់ក៏កាន់តែស្អាត៕
សូមទស្សនារូបភាពខាងក្រោម៖