ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានដឹង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ គឺជាស្នងការនគរបាលខេត្តព្រះសីហនុ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាប្រធានក្លិបបាល់ទាត់នគរបាលជាតិ ដែលជាសមាជិកមួយក្នុងក្របខណ្ឌលីគកំពូលកម្ពុជាមិត្តហ្វូនខេមបូឌានលីគផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានគេដឹងថាជាមនុស្សដែលស្រឡាញ់ចូលចិត្តវិស័យកីឡាមួយរូប ដោយនៅពេលទំនេរពីការងារលោកតែងតែឆ្លៀតពេលលេងកីឡា និងចូលរួមទស្សនាការប្រកួតដើម្បីលើកទឹកចិត្តដល់ក្រុមរបស់លោកផងដែរ។
យ៉ាងណាមិញ កាលពីព្រឹកមិញនេះ តាមរយៈគណនី Facebook របស់លោក អោក សំណាង ដែលជាអគ្គលេខាធិការក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកដែលបានថតនៅកំឡុងឆ្នាំ ២០០៤ ឬ ២០០៥ ក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយ។ ក្នុងនោះក៏មានរូបភាពរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាមួយនឹងការពាក់ឯកសណ្ឋានកីឡាករបាល់ទាត់ដែលជាប្រធានក្រុម មើលទៅសង្ហារមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖



