ផ្ទុះការចាប់អារម្មណ៍ ក្មេងតូចរូបនេះ នៅក្មេងទេ តែកុំមើលសាច់ដុំ រហូតបានបំបែកកំណត់ត្រាGuinness

//s5.kh1.co/e9/e9c9afc7451522850680614ed695efdcc181b027.jpg
តារា & កម្សាន្ដ

 ២៥-មេសា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ក្មេង​ប្រុស​នៅ​តូចប៉ុណ្ណឹង​ទេ តែ​មាន​ចិត្ត​មុះមាត់​ហាត់​ប្រាណ​យក​សាច់​ដុំ រហូត​អាច​មានកត់ត្រាឈ្មោះ ​នៅ​ក្នុងបញ្ជី​​Guiness ថែម​ទៀតផង។

បរទេស៖ ក្នុង​ពេល​ថ្មី​ៗ​នេះ ​ក្មេង​ប្រុស Giuliano Stroe ​ដែលមានឈ្មោះ ហៅក្រៅថា Hercules Romania កំពុងតែ​ទទួល​បាន​ ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ​នៅ​ទូទាំងពិភព​លោកចំពោះ ការបង្ហាញរាងកាយសាច់​ដុំ និងការហាត់ប្រាណបែបផ្សងព្រេង របស់គេ​តាំងពី មានអាយុទើប​តែ​៦ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឆ្នាំ ២០១១ នៅពេល​ដែល​Giuliano Stroe ទើប​តែ​អាយុ៦ ឆ្នាំ ក្មេង​ប្រុស​រូប​នេះ ​ក៏​បាន​ល្បីល្បាញ ​លើ​បណ្តាញ​សង្គម​បាត់​ទៅ​ហើយ ដោយ​សារតែ​រូប​គេ​ តែងតែធ្វើ​ការបង្ហោះ​ ពីវីដេអូដែលបានអនុវត្តន៍ ការ​ហាត់​យក​សាច់​ដុំ​លំបាកជាច្រើន ដូចជាការ​ហាត់​ច្រត់ដៃ​លើ​ដប ទប់​លំនឹង​ខ្លួន​ និង​ការ​ហាត់​យក​កម្លាំង​ដៃ ​ជា​មួយ​នឹង​សសរ​ជាដើម។

លើស​ពី​នេះ​ទៅ​ទៀត​នោះ​Giuliano Stroe ក៏​ជា​ម្ចាស់​កំណត់​ត្រា ​ដែល​មានកត់ត្រាឈ្មោះ ​នៅ​ក្នុងបញ្ជី​​Guinness លើ​កំណត់​ត្រា​ដូច​ជា ​អាច​ទប់​លំនឹង​ខ្លួន​ទាំង​មូល​ ដោយ​ដៃ​ទាំង​ពីរ គ្រាន់​តែ​ច្រត់​ទប់​លើ​ដប រួម​ទាំង​ ការ​ដែ​លប្រើ​ដៃ​តោង ​សសរបាន​យូរ ​ដោយ​គ្រាន់​តែ​ប្រើ ដៃម្ខាងជាដើម។

បន្ថែមពីនេះ ឪពុករបស់Fabiosa.Giuliano គឺលោក Iulian Stroe មាន​វ័យ​៤១ ឆ្នាំ ជាអ្នកដែល​មាន​ទម្លាប់​​ហាត់ប្រាណ ដ៏​ទៀងទាត់មួយ​រូប​។ លោក​ក៏​ធ្លាប់​ត្រូវ​​បាន ​មហាជន​​រិះគន់​ នៅ​ពេល​ដែល​បង្ហាត់ ​ឲ្យ​កូន​ប្រុស​ហាត់​ប្រាណ​យក​សាច់​ដុំ ​ទាំង​ដែល​ពួកគេ​នៅ​មាន​វ័យ​ក្មេង​ នៅឡើយ។ តែចំពោះ​លោកគិត​ថា ​វ័យ​មិន​មែន​ជា​បញ្ហា​នោះ​ទេ ហើយ​លោក​ក៏​មិន ​បញ្ឈប់​សកម្មភាពទាំងនោះ​ដែរ។ ​

Giuliano Stroe និង​ប្អូន​ប្រុស ​បាន​អនុវត្តតាម បទបញ្ជាយ៉ាងតឹងរឹង ក្នុង​ការ​ហាត់​យក​សាច់​ដុំ​នោះ​។ រៀងរាល់ព្រឹក ក្មេងប្រុសទាំងពីរនាក់ ភ្ញាក់ពីម៉ោង៧ ព្រឹក ដើម្បី​ញុំាអាហារពេលព្រឹក បន្ទាប់មកក៏​ទៅលើករបស់ធ្ងន់ ៗ ដើម្បីជំរុញសាច់ដុំ និងសាច់ដុំទ្រូង។ ជាមួយ​គ្នានេះGiuliano និង Claudio ធ្លាប់ត្រូវបានគេដាក់ឈ្មោះថា ជា បងប្អូនខ្លាំងទាំង​ពីរនាក់នៅលើពិភពលោក ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរថា ​បច្ចុប្បន្ន​Giuliano មាន​អាយុ​១៥​ឆ្នាំ ​ហើយចំណែក​ប្អូន​ប្រុស ​របស់​គេ​ក៏​មាន ​អាយុ​១៣​ឆ្នាំហើយ​។ ក្មេងប្រុសទាំងពី​រនាក់​នេះ ​បច្ចុប្បន្ន​កំពុង​ រស់នៅជាមួយគ្រួសារ របស់ពួកគេនៅ ក្នុងប្រទេសអ៊ីតាលី។ ហើយ​រហូតមកទល់​ពេល​នេះ​Giuliano និង Claudio ក៏នៅតែរក្សាទំលាប់ នៃការហាត់​ប្រាណ​របស់​ពួកគេ យ៉ាងហោចណាស់២ ម៉ោងក្នុងមួយថ្ងៃផងដែរ៕

Giuliano Stroe 
Giuliano Stroe 
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe
Giuliano Stroe និង​ប្អូន​ប្រុស​
Giuliano Stroe និង​ប្អូន​ប្រុស​
Giuliano Stroe និង​ប្អូន​ប្រុស​
Giuliano Stroe និង​ប្អូន​ប្រុស​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T