មកស្គាល់តំបន់ទេសចរណ៍ «ស្ទឹងពពក» ដែលកំពុងចាប់អារម្មណ៍ខ្លាំង មានអ្នកទៅលេងព្រាត

//s5.kh1.co/7e/7edda357085a0954b33b6a38abe442fa01d21bf1.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ដោយតំបន់ «ស្ទឹងពពក»នេះផងដែរ កំពុងតែទាក់ចិត្តដល់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តជាច្រើននាក់ ហើយថ្មីៗនេះយើងក៏ឃើញមានភ្ញៀវទេសចរជាច្រើន ដែលបានទៅដល់តំបន់មួយនោះផងដែរ។

កោះកុង៖ តំបន់ទេសចរណ៍ «​ស្ទឹង​ពពក​» ជាតំបន់មួយ ដែលមានទេសភាពស្អាត​អស្ចារ្យ​ ហើយតំបន់ទេសចរណ៍មួយនេះ មាន​ទីតាំងនៅ​ភូមិ​ក្រាំងចេក ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ដោយតំបន់មួយនេះ មានភ្នំ ដែលមានពពករសាត់អណ្ដែត ដោយមើលទៅពិតជាស្រស់ស្អាត គួរឲ្យចង់គយគន់ ជាពិសេសនៅទីនោះ ក៏មានទឹកធ្លាក់ និង ដងព្រែក អមជាមួយព្រៃព្រឹក្សាខៀវស្រងាត់ជាច្រើនគួរឲ្យទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដើម្បីទៅកាន់ តំបន់ទេសចរណ៍ “ស្ទឹងពពក” នោះបានគឺ យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤៨  ឆ្លងកាត់​ស្ពាន​ស្រែអំបិល ​រួច​ធ្វើដំណើរ​ប្រមាណ ១៥០​ម៉ែត្រ ហើយបត់​ស្ដាំ​តាមផ្លូវ​ដីក្រហម ឆ្ពោះទៅ​ស្ថានីយ​វា​រី​អគ្គិសនី​គីរីរម្យ​៣ ហើយ​ត្រូវ​បន្តដំណើរ​ហួស​វា​រី​អគ្គិសនី​ប្រមាណ ១៥០​ម៉ែត្រទៀត នោះ​នឹង​ដល់ផ្ទះ​ប្រជា​សហគមន៍​ស្ទឹង​ពពក​។ បន្ទាប់មកភ្ញៀវទេសចរ ត្រូវ​ជិះ​ម៉ូតូ​ឡើង​ភ្នំ ដែល​ដឹក​ដោយ​ប្រជា​សហគមន៍ ឆ្ពោះទៅ​ស្ទឹង​ពពក ដែលមាន​ចម្ងាយ ៣,៥០០​ម៉ែត្របន្ថែមទៀត​។​

គួរបញ្ចាក់ផងដែរថា តំបន់ទេសចរណ៍មួយនេះ ជាតំបន់មួយដែលមានពពកច្រើន ស្រស់ស្អាត ប្រៀបបីដូចជាទឹកស្ទឹងកំពុងតែហូរឆ្លងកាត់។ តែបើប្រិយមិត្តអ្នកអានទាំងអស់ ចង់ទៅកាន់តំបន់នេះ ហើយអាចគយគន់ពពកបានយ៉ាងស្រស់ស្អាត គឺត្រូវទៅនៅ ​ដើមខែ​វស្សា និង​ដើម​រដូវរងា​។

មិនត្រឹមតែប៉ុណ្ណោះតំបន់ «ស្ទឹងពពក» នេះផងដែរ កំពុងតែទាក់ចិត្តដល់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តជាច្រើននាក់ផងដែរ។ ហើយថ្មីៗនេះយើងក៏ឃើញមានភ្ញៀវទេសចរជាច្រើន ដែលបានទៅដល់តំបន់មួយនោះ និង បានថតរូបភាពបង្អួតពីទិដ្ឋភាពបង្ហោះតាមបណ្ដាញសង្គម និង មានអ្នក Share ចែករំលែកយ៉ាងច្រើន៕  

ប្រភពរូបភាព៖ River Cloud-Stueng PorPok ស្ទឹងពពក

  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
តំបន់ទេសចរណ៍ “ស្ទឹងពពក”
តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
  តំបន់ទេសចរណ៍ “ស្ទឹងពពក”
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T