បន្ទាប់ពី មានអ្នកផ្ញើរ រូបអាសអាភាសទៅ Poo Praya ភ្លាម នាងចេញមុខដាក់មួយទំហឹងថា...

//s5.kh1.co/5a/5a5e3b797ba34d13357780b70a98bfcea80742d1.jpg
តារា & កម្សាន្ដ

 ២៨-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ បន្ទាប់ពី មានអ្នកលេងបណ្ដាញសង្គម មិនស្គាល់មុខ បានផ្ញើររូបភាពអាសអាភាស ព្រមទាំងសារគម្រាមកំហែង ទៅដល់តារាស្រី Poo Praiya ដែលពិតជាធ្វើឲ្យនាងទ្រាំមិនបាន​ រហូតចេញមកបង្ហោះសារ បកទៅវិញភ្លាមៗតែម្ដង

ថៃ៖ កាលពីពេលថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល ដោយមានអ្នកលេងបណ្ដាញសង្គម មិនស្គាល់មុខ បានផ្ញើររូបភាពអាសអាភាស ព្រមទាំងសារគម្រាមកំហែង ទៅឲ្យតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព នាង Poo Praiya ដែលធ្វើឲ្យនាងទ្រាំមិនបាន​ រហូតចេញមកបង្ហោះសារ បកទៅវិញភ្លាមៗតែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ នាងបានសរសេររៀបរាប់ថា៖

 និយាយតាមត្រង់ តើកើតអ្វីចំពោះអ្នកទាំងនេះ? ខ្ញុំមិនអាចទ្រាំបានទៀតទេ កាលពីលើកមុន ក៏ជាបុរសម្នាក់ ដែលធ្វើអាក្រក់ៗបែបនេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួលសោះ ហើយក៏មានមនុស្សម្នាក់ទៀត ដែលបានសរសេរសំបុត្រទៅផ្ទះ។ ប៉ុណ្ណឹងបានហើយ ផ្ញើររូបមកបែបនេះ ខ្ញុំពិតជាទទួលយកមិនបាននោះទេ ខ្ញុំពិតជាធុញនឹង block មនុស្សទាំងនេះណាស់ ព្រោះមានច្រើនពេក។

Poo Praiya

ក្រោយពីមានហេតុការណ៍បែបនេះ នាងក៏បានធ្វើការបិទសារ Direct IG ដែលជាដំណោះស្រាយដ៏ល្អបំផុត ដើម្បីការពារការជួបរឿងបែបនេះទៀត ដែលនេះក៏អាចជាផលប៉ះពាល់ សម្រាប់អ្នកដែលលំបាក ដែលចង់សុំជំនួយពីនាង ព្រោះកាលពីមុនមកនេះ នាងបើក Direct IG ក្នុងគោលបំណងជួយដល់មនុស្សដែលខ្វះខាត ផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម ៖

Poo
Poo
Poo
Poo
Poo
Poo
Poo
Poo
សាររបស់ Poo
សាររបស់ Poo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T