មែនហើយ វាពិតជាមិនអីទេក្នុងការហែលទឹកបើសិនជាអ្នកមានផ្ទៃពោះសុខភាពល្អ។ គ្រូពេទ្យជាច្រើនតែងណែនាំស្រ្តីដែលមានសុខភាពល្អក្នុងពេលមានផ្ទៃពោះឲ្យហាត់ប្រាណខ្លះ។ ការហែលទឹកអាចជាជម្រើសដ៏ល្អមួយសម្រាប់លំហាត់ប្រាណក្នុងពេលមានផ្ទៃពោះ ៣០នាទីក្នុងមួយថ្ងៃ។ ប៉ុន្តែបើសិនការហែលទឹកជារឿងថ្មីសម្រាប់អ្នក ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬឆ្មបសិន។ ការហែលទឹកគឺជារឿងល្អពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះ ដោយសារតែទឹកអាចជួយទ្រទ្រង់ទម្ងន់ដែលកំពុងតែលើសបាន។ វាអាចជារឿងល្អមួយ ជាពិសេសក្នុងត្រីមាសទីបីតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការហែលទឹកគឺជាលំហាត់ប្រាណល្អមួយក្នុងពេលមានផ្ទៃពោះដោយសារតែ៖
- ជួយរក្សាភាពសមសួនរបស់រាងកាយ
- ធ្វើឲ្យមានអារម្មណ៍កាន់តែល្អចំពោះការប្រែប្រួលរបស់រាងកាយ
- បន្ថយការចាញ់កូន
- ពង្រឹងដល់របត់ឈាមរត់
- បង្កើនមុខងារបេះដូង និងសួត
- បង្កើនកម្លាំងសាច់ដុំ និងភាពរឹងមាំ
- បំបាត់ការហើមកែងជើង និងប្រអប់ជើង
- រំលាយជាតិខ្លាញ់ ជួយដល់ការគ្រប់គ្រងទម្ងន់
- ជំរុញដល់ការគេងកាន់តែល្អ
- បំបាត់អារម្មណ៍នឿយហត់
- បំបាត់ការឈឺចាប់
- ជួយឲ្យមានភាពត្រជាក់
- ពង្រឹងដល់ការសម្រាលកូនផង៕