សិង្ហបុរី៖ ប្រទេសសិង្ហបុរីតូច ប៉ុន្តែនៅពេលដែលអ្នកបានទៅដល់ទេសភាពនៃកន្លែងស្រស់ស្អាតជាច្រើន និងទាក់ចិត្តអ្នកជាពុំខាន។ ប្រទេសនេះមានទីតាំងប្រវតិ្តសាស្រ្ត និងកន្លែងផ្សេងជាច្រើនទៀតដែលមានសម្រស់ស្រស់បំព្រង ហើយកន្លែងទាំងអស់នោះហើយដែលធ្វើឱ្យប្រទេសសិង្ហបុរីខុសគ្នាពីប្រទេសផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជាកន្លែងដ៏ស្អាតបំផុតទាំង ១០ ដែលត្រូវទៅកម្សាន្តនៅប្រទេសសិង្ហបុរី៖
១. Henderson Waves
Henderson Waves គឺជាផ្នែកមួយនៃ Southern Ridge ដែលជាផ្លូវដើរមួយដែលភ្ជាប់ទៅកាន់ ឧទ្យានផ្សេងៗគ្នានៅភាគខាងត្បូងនៃប្រទេសសិង្ហបុរី។ ស្ពាននេះត្រូវបានគេសរសើរថាវាមានភាពទាក់ទាញភ្នែកភ្ញៀវទេសចរដោយសោភ័ណភាពនៃស្ពាន និងទេសភាពនៃពពួករុក្ខជាតិនិងពពួកសត្វដែលនៅព័ទ្ធជុំវិញនោះ។ Henderson Waves គឺជាស្ពានថ្មើរជើងខ្ពស់បំផុតនៅប្រទេសសិង្ហបុរីដែលមានទេសភាពដ៏ស្រស់ស្អាត គួរឱ្យភ្ញាក់ផ្អើលនៃព្រៃខៀវស្រងាត់និងផ្ទៃមេឃដ៏ស្រស់ស្អាត។


២. CHIJMES
CHIJMES តែងតែមានប្រជាប្រិយភាពចំពោះស្ថាបត្យកម្មដែលមានភាពរស់រវើក និងជញ្ជាំងពណ៌សដែលធ្វើឱ្យកន្លែងនេះមានរូបភាពស្អាតបំផុត។ ហើយវាមានភោជនីយដ្ឋាននិងបារនៅក្បែរនោះផ្តល់ ជូននូវឱកាសដើម្បីទទួលទានអាហារពេលរីករាយនឹងទេសភាព។


៣. Changi Boardwalk
Changi Boardwalk មានទីតាំងនៅចុងខាងកើតនៃប្រទេសសិង្ហបុរី មូលដ្ឋាននេះផ្តល់ជូននូវទេសភាពគួរឱ្យចាប់អារម្មណ៍មួយចំនួននៅតាមផ្លូវ។ វាមានដើមឈើយក្ស និងដើមឈើចាស់ជាច្រើន នៅតាមបណ្តោយផ្លូវចម្ងាយ ២,២ គីឡូម៉ែត្រ។ ស្ថិតនៅខាងស្តាំសមុទ្រអ្នកនឹងបានគយគន់សម្រស់ព្រះអាទិត្យរះ និងព្រះអាទិត្យលិចដែលមានពន្លឺចែងចាំងនៅលើលំហសមុទ្រដ៏ធំល្វឹងល្វើយ។ នៅជាប់នឹងសមុទ្រគឺជាតំបន់ដែលមានពណ៌បៃតង និង ស្ងប់ស្ងាត់ដែលជាទេសភាពពិសេសមួយរបស់ប្រទេសសិង្ហបុរី។



៤. Toa Payoh Dragon Playground
សម្រាប់អ្នកដែលកើតនៅប្រទេសសិង្ហបុរី ជាពិសេសមុនទសវត្សឆ្នាំ ២០០០គឺពិតជាស្គាល់ច្បាស់ហើយ។ សួនកុមារនេះគឺតុបតែងដោយមានរូបសត្វតោព្រៃ និងសត្វដែលមានរូបតំណាងទាំងរូបពិតនិងទេវកថា គឺជាល្បែងកំសាន្តស្វាគមន៍សម្រាប់ក្មេងៗ។ សួនកុមានេះមានក្បាលនាគធំមួយនិងដងខ្លួនរបស់វាជានិមិត្តរូប ដែលបានកំពុងរីករាលដាលពាសពេញប្រទេសសិង្ហបុរីទៅហើយ។


៥. The Pinnacle@Duxton
អចលនទ្រព្យលំនៅឋានសាធារណៈដែលមានភាពលេចធ្លោជាងគេនេះបានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ស្ថាបត្យកម្មរបស់ខ្លួន ហើយវាមិនពិបាកយល់ពីមូលហេតុនោះទេ។ វាមានកម្ពស់ខ្ពស់គួរឱ្យចាប់អារម្មណ៍សូម្បីតែប្រៀបធៀបទៅនឹងអចលនទ្រព្យលំនៅដ្ឋានផ្សេងទៀត ហើយវាមានរូបរាងបញ្ឈរនិងស្ដើងខ្ពស់។ វាមានស្ពានអាកាសចំនួនពីរ ត្រូវបានប្រើសម្រាប់ត ភ្ជាប់ពីអាគាមួយទៅមួយទៀត និងសម្រាប់សកម្មភាពផ្សេងទៀត ហើយវាក៏បានផ្តល់នូវទេសភាពដ៏ស្រស់ស្អាតនៃកណ្តាលទីក្រុង។ វាក៏មានប្រជាប្រិយភាពផងដែរក្នុងអំឡុងពេលដើរព្យុហយាត្រាទិវាជាតិ។



៦. People’s Park Complex
កន្លែងនេះជាអចលនទ្រព្យលំនៅដ្ឋានដែលជាស្នាដៃដំបូងរបស់ Brutalist ដែលត្រូវបានជះឥទ្ធិពលដោយការរួមបញ្ចូលគ្នារវាងគំនិតរបស់ Le Corbusier និងទ្រឹស្តីនៃចលនាមេតាប៉ូលីសជប៉ុន។


៧. Mount Faber
វាពិតជាអស្ចារ្យសម្រាប់អ្នកដែលមានបំណងចង់ជិះកន្ត្រកខ្សែកាបចុះពីជម្រាលភ្នំ Faber។ អ្វីដែលអស្ចារ្យអំពីរឿងនេះគឺអ្នកអាចមើលឃើញទេសភាពដ៏អស្ចារ្យបំផុតនៃមណ្ឌលពាណិជ្ជកម្ម ហើយអ្នកអាចប្រើកែវយឹតដើម្បីមើលទីតាំងនៅជុំវិញ និងទេសភាពដ៏ស្រស់ស្អាតនៃកោះនៅគែមនៃប្រទេសសិង្ហបុរីឆ្ងាយពីមហាសមុទ្រ។


៨. Marina Bay Sands SkyPark Observation Deck
SkyPark ជាទេសភាពមួយក្នុងចំណោមទេសភាពដ៏ល្អបំផុតរបស់ប្រទេសសិង្ហបុរីដែលអ្នកនឹងមានឱកាសមើលឃើញពីវិសាលភាពដ៏ធំទូលាយនិង ចម្រុះពីផ្លូវដឹកជញ្ជូននៅតាមឆ្នេរសមុទ្ររហូតដល់អាគារខ្ពស់ជាងគេដែលមានទេសភាពដ៏អស្ចារ្យ និងទេសភាពដ៏អស្ចារ្យនៃសួនច្បារនៅឆ្នេរសមុទ្រ។


៩. Punggol Waterway Park
Punggol Waterway Park គឺជាឧទ្យានមាត់ទន្លេមួយដែលមានភាពការច្នៃប្រឌិត។ ទោះបីជាមនុស្សបង្កើតដោយដៃក៏ដោយក៏វាបានក្លាយជាការពេញនិយមយ៉ាងខ្លាំងសម្រាប់រូបរាង សោភ័ណភាពទឹក និងបន្ថែមភាពស្ងប់ស្ងាត់ដែលកម្រមាននៅក្នុងប្រទេសដែលមានមនុស្សច្រើនកុះករមួយនេះ។



១០. Sri Mariamman Mandir
Sri Mariamman Mandir កន្លែងគោរពបូជាបែបហិណ្ឌូដ៏ចំណាស់ជាងគេបំផុតរបស់សិង្ហបុរីក៏ល្បីល្បាញផងដែរថាជាកន្លែងសក្ការៈបូជា ដែលមានភាពលេចធ្លោជាងគេក្នុងចំណោមកន្លែងគោរពបូជាហិណ្ឌូឥណ្ឌាខាងត្បូង។ វិមានដ៏អច្ជរយៈ និងស្មុគស្មាញនេះមានភាពល្បីល្បាញដោយសារគោបុរៈដែលជាប៉មនៅពីខាងលើអ្នកពេលអ្នកចូលប្រាសាទ។ វាសម្បូរទៅដោយរូបចម្លាក់នៅខាងក្នុងរូបភាពទាក់ទាញនៃអាទិទេពរបស់ហិណ្ឌូសាសនា៕

