ថៃ៖ អាចនិយាយបានថា ជាគូស្នេហ៍មួយគូ ដែលគួរឱ្យស្រលាញ់ រវាងតារាសម្តែងវ័យក្មេងលោក Jayler និង នាង Thanaerng បានបង្ហាញថា ស្នេហារបស់ពួកគេ ពិតជាមានភាពរឹងមាំខ្លាំងណាស់ ចាក់ទឹកមិនលេចនោះទេ ព្រោះបើ ទោះបីរវល់យ៉ាងណាក្តីតែ ក៏ពួកគេ នៅតែមានពេលវេលាជួបគ្នាគ្រប់ពេល គ្រប់វេលា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោក Jayler បានចែកចាយ រូបភាពជាមួយមិត្តស្រី របស់គេ ជាមួយនឹងចំណងជើងខ្លី «4Y»ដែលមានន័យថា ដល់ថ្ងៃខួប ៤ ឆ្នាំ ដែលពួកគេបានស្រលាញ់គ្នា។ ចំណែក ភាគីខាងស្រី នាងThanaerng ក៏បានបង្ហោះរូបភាពជាមួយ JJ ពាក់មួកជ្រូក និងត្រីឆ្លាម អមដោយសារ មានចំណងជើងថា «4Y» ដូងគ្នាផងដែរ។
គួរបញ្ជាក់ថា នេះមិនមែនលើកទីមួយទេ ដែលគូស្នេហ៍មួយគូនេះ បង្ហោះបែបនេះ ដោយពីមុនមក ពួកគេតែងតែសាងភាពផ្អែមល្ហែមជាហូរហែរ បូករួមទាំងសកម្មភាពផ្អែមល្ហែម បញ្ជាក់ពីទំហំចិត្តនៃក្ដីស្រលាញ់រៀងៗខ្លួន មកបង្អួតអ្នកគាំទ្រជារឿយៗ នៅក្នុងបណ្តាញសង្គមផងដែរ៕
សូមទស្សនារូបខាងក្រោម៖