ក្រោយបង្ហើបរឿង Taew យកគូស្នេហ៍សេដ្ឋីវាល់លាន Moddam ចេញមុខសុំទោសថា...

//s5.kh1.co/41/4128d670e387b7d1f09f688987cb3bda96fcf0a8.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយពេលដែលបានបង្ហើប ព័ត៌មាន ដ៏ក្ដៅគគុក របស់តារាស្រី Taew ដែលកំពុងតែទាក់ទងជាមួយនឹងសេដ្ឋីវាល់លាន បានធ្វើឲ្យមហាជនមានការិះគន់យ៉ាងខ្លាំងនោះ ស្រាប់តែពេលនេះ លោក Moddam ចេញមុខសុំទោសហើយ។

ថៃ៖ វាបានក្លាយជា រឿងដ៏ល្បីកក្រើក នៅក្នុងឧស្សាហកម្មកម្សាន្ត ចំពោះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព នាង Taew Natapohn ដែលក្រោយពី ចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ មិនបានយូរប៉ុន្មានផង ស្រាប់តែ លេចលឺព័ត៌មានថា នាងកំពុងតែមានទំនាក់ទំនងជាមួយនឹង សេដ្ឋីវាល់លាន ដែលធ្វើឲ្យមហាជនជាច្រើន មានការរិះគន់យ៉ាងខ្លាំង ហើយអ្នកដែលបង្ហើបព័ត៌មាននេះ ក៏ជាពិធីករដ៏ល្បីឈ្មោះមួយរូប គឺ លោក Moddam Kachapa ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ពីធីករដ៏ល្បីឈ្មោះ លោក Moddam ក៏បានលើកយកបញ្ហានេះ មកនិយាយ នៅក្នុងកម្មវិធីមួយ តាមប៉ុស្តិ៍ទូរទស្សន៍ GMM25 ហើយថែមទាំង ចេញមុខ សូមអភ័យទោស ទៅដល់ Taew នៅពាក់កណ្តាលកម្មវិធី ដោយបាននិយាយថា លោកមិនមានចេតនានោះទេ ហើយក៏បាននិយាយទៀតថា នឹងឱ្យ DJ Matoom ដែលជាអ្នកជិតដិតនឹង Taew ទៅសុំទោសនាងម្ដងទៀត ថែមទៀតផង។

ជាមួយគ្នានេះដែរ លោក Moddam បានបញ្ជាក់ទៀតថា តារាសម្ដែងស្រី Woonsen មិនមែនជាអ្នកដែល បានប្រាប់រឿងនេះ ដល់លោកនោះទេ ព្រោះដោយសារតែ ដំណឹងមួយនេះ វាកើតឡើងបានមួយរយៈពេលមកហើយ នៅក្នុងនោះដែរ លោកបានបន្ថែមទៀតថា លោកក៏មិនបានស្គាល់ យុវជនដែលជាសេដ្ឋីវាល់លាន ព្រមទាំងជាអតីតគូស្នេហ៍របស់ Woonsen ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Taew
Taew
 Moddam 
 Moddam 
 Moddam 
 Moddam 
 Moddam ធ្វើការសុំទោស Taew នៅកណ្ដាលកម្មវិធី
 Moddam ធ្វើការសុំទោស Taew នៅកណ្ដាលកម្មវិធី
 Moddam ធ្វើការសុំទោស Taew នៅកណ្ដាលកម្មវិធី
 Moddam ធ្វើការសុំទោស Taew នៅកណ្ដាលកម្មវិធី
 Moddam ធ្វើការសុំទោស Taew នៅកណ្ដាលកម្មវិធី
 Moddam ធ្វើការសុំទោស Taew នៅកណ្ដាលកម្មវិធី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T