តាមពិត ក្មេង ហុង ដែលល្បីលួចរបស់គេកន្លងមក មកពីគ្នាមាន.....

//s5.kh1.co/0e/0e4a063a681d5b76e68dd2b36bec0c0b3f53906c.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

វីដេអូបែកធ្លាយ គេវាយ កុមារ៉ា ចាន់ហុង ក្រាន់ជាវីដេអូចាស់តែប៉ុណ្ណោះ សព្វថ្ងៃ រូបគេបានកែខ្លួនហើយ ក្នុងមណ្ឌលកុមារមួយ ហើយបើដឹងខ្សែជីវិតពិតបានដឹងបែបណា។

ភ្នំពេញ៖ កាលពីម្សិលមិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី​បែកធ្លាយវីដេអូមួយ ដែលកុមារា ចាន់ ហុង ត្រូវគេប្រើហឹង្សាលើ ទាក់ធាក់លើម៉ូតូ យ៉ាងដំណំ មើលទៅគួរឲ្យអាណិតខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបែកធ្លាយវីដេអូមួយនោះភ្លាម ធ្វើឲ្យបណ្ដាមិត្តៗក្នុងបណ្ដាញសង្គម កើតមានចិត្តអាណិតអាសូរ និងស៊ែរចែករំលែករកយុត្តិធម៌ឲ្យ កុមារារូបនោះ គ្រប់គ្នា។

យ៉ាងណាមិញ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ មានការបំភ្លឺពី បងស្រីម្នាក់ឈ្មោះ នៅ ពិសី បានចេញមុខបកស្រាយថា វីដេអូកាលពីម្សិលមិញនោះ គ្រាន់ជាវីដេអូចាស់តែប៉ុណ្ណោះ។ ក្នុងនោះ បងស្រីរូបនោះ បានរៀបរាប់បន្ថែមអំពីខ្សែជីវិតដ៏កម្សត់របស់ អូនហុង ទៀតថា៖

ចាន់ហុង ជាជនរងគ្រោះ ត្រូវបានមនុស្សធំ ដាក់ថ្នាំ បង្ខំ យកមកប្រើប្រាស់ ធ្វើសកម្មភាពលួច រហូត មានបញ្ហា សតិ និងភ្នែក សព្វថ្ងៃ ចាន់ហុងត្រូវបានប្រធានអង្គការ មួយនៃសាសនាគ្រីស្ទ យកទៅរក្សា និងព្យាបាល អោយរៀនសូត្រ និងរស់ក្នុងមណ្ឌល ។

នៅ ពិសី 

អ្វីដែលពិសេស បច្ចុប្បន្ននេះ អូនហុង មានភាពប្រសើរហើយ ទាំងសតិបញ្ញា ព្រមទាំង កំពុងសើចសប្បាយជាមួយមិត្តក្នុងមណ្ឌល ហើយអង្គការ ក៏បានគិតគូរ អនាគតវែងឆ្ងាយរបស់គេផងដែរ ហើយកុមារារូបនេះ ក៏មិនបានចេញធ្វើសកម្មភាពអាក្រក់ទៀតនោះទេ។

ទន្ទឹមនឹងនេះ បងស្រី នៅ ពិសី ក៏សូមអំពាវនាវ ឲ្យមិត្តៗក្នុងបណ្ដាញសង្គម លុបចេញនូវវីដេអូទាំងឡាយ ដែលកន្លងហួសរបស់ អូនហុង ព្រោះនឹងបង្កផលមិនល្អ ដល់អនាគតក្មេង ក្នុងពេលខាងមុខ៕

ចាន់ ហុង
ចាន់ ហុង
ចាន់ ហុង
ចាន់ ហុង
ចាន់ ហុង ពេលនេះ
ចាន់ ហុង ពេលនេះ
ចាន់ ហុង ពេលនេះ
ចាន់ ហុង ពេលនេះ
សារបំភ្លឺ
សារបំភ្លឺ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T