បរទេស៖ បើទោះបីជា មានរាងកាយមិនប្រក្រតី មានកម្ពស់ត្រឹមតែ១ម៉ែត្រ ក៏ពិតមែន ក៏ប៉ុន្តែCaitlin Hellyer នៅតែអាចតស៊ូជម្នះ នៅរឿងក្នុងចិត្តមិនល្អជាច្រើន រហូតបានក្លាយខ្លួនទៅជាfashion blogger មួយរូបដែលមានឈ្មោះល្បីល្បាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCaitlin Hellyer មានវ័យ១៨ ឆ្នាំ មានដើមកំណើត នៅក្នុងប្រទេសអង់គ្លេស។ នាងត្រូវបានគេដឹងថា មានជម្ងឺម្យ៉ាងដែលគេហៅថាAchondroplasia ជាការប្រែប្រួលនៃរបត់ឆ្អឹងខ្ចី។ ហើយលក្ខណៈ នៃជម្ងឺនេះ វានឹងធ្វើឲ្យរាងកាយ របស់អ្នកជម្ងឺក្រិន មិនអាចលូតលាស់ ពេញលក្ខណៈបានដូច មនុស្សដទៃផ្សេងទៀតឡើយ។
ក៏ប៉ុន្តែបើទោះប្បីជា មានកាយសម្បទារ មិនដូចជាមនុស្សធម្មតាដទៃ ផ្សេងទៀតក៏ពិតមែនតែCaitlin នៅតែមិនបោះបង់ ចោលខ្លួនឯងដែរ។ ជារៀងរាល់ពេល នាងតែងតែទទួលបាន នៅការជម្រុញលើកទឹកចិត្ត ពីអ្នកដែលនៅជុំវិញខ្លួន។ រហូតធ្វើឲ្យនាង បានកែប្រែវាសនាខ្លួន មកជាfashion blogger ដ៏ល្បីល្បាញមួយរូប ហើយបច្ចុប្បន្ននេះក៏កំពុងតែ ទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ទៅលើស្ទាយនៃការតុបតែងខ្លួន ដ៏សាកសមរបស់នាងផងដែរ៕