ភ្នំពេញ៖ Zinger ដែលជាសំណព្វចិត្តរបស់ហ្វេនៗ KFC ត្រលប់មកវិញហើយ ដែលកំពុងតែពេញនិយមខ្លាំងក្នុងរូបរាងថ្មី។ Zinger ដែលជាសាច់មាន់បំពងបន្ទះមានសំបកស្រួយ និងឈ្ងុយឆ្ងាញ់ ហើយពេញនិយមខ្លាំងដោយសារយកមកប្រើជាមួយនំប៉័ងប៊ឺហ្គឺរ តែ Zinger ថ្មីនេះជា “Zinger ដែលអ្នកមិនធ្លាប់សាកពីមុនមក”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សZinger Steak របស់ KFC ជាសាច់មាន់បំពងបន្ទះត្រូវបានទទួលស្គាល់ពីគុណភាព និងរសជាតិឆ្ងាញ់ពិសេស។Zinger Steak ជាសាច់មាន់បន្ទះប្រលាក់ម្ស៉ៅស្រួយជាមួយនឹងគ្រឿងទេស Hot & Spicy របស់ KFC និងបំពងរហូតដល់ចេញពណ៌មាសល្អ ដែលនឹងធ្វើឲ្យអ្នកញ៉ាំរហូតដល់លិទ្ធដៃ។
រសជាតិ Zinger ថ្មីនេះ សាកសមបំផុតជាមួយនឹងទឹកជ្រលក់ Colonel Gravy ដែលនឹងជាបទពិសោធន៍ថ្មីរបស់លោកអ្នកនៅ KFC។
អ្វីដែលធ្វើឲ្យរសជាតិថ្មីនេះកាន់តែពិសេសនោះគឺ សាឡាដខូលស្លស្រស់ល្អ និងផ្អែមឆ្ងាញ់របស់ KFC ដែលទៅបន្ថែមរសជាតិឲ្យកាន់តែស៊ីគ្នាជាមួយនឹងរសជាតិសាច់មាន់បន្ទះក្ដៅហឹរៗនេះ។ មិនតែប៉ុណ្ណោះ ក្នុងឈុតអាហារថ្មីនេះមកជាមួយនឹងជម្រើសដំឡូងបារាំងច្រៀកបំពង ឬបាយ និងជ្រក់ ដែលធានាថានឹងឆ្អែតត្រឹមមួយឈុត។
Zinger Steak របស់ KFC គឺជាឈុតអាហារពេញលេញ ដែលធ្វើផ្ទាល់ពី KFC ជាមួយនឹងរូបមន្ដរសជាតិដែលអ្នកតែងតែចូលចិត្តញ៉ាំ ហើយក៏ជាឈុតអាហារដ៏ល្អបំផុតសម្រាប់កំដរអ្នក។ Zinger Steak មើលទៅធម្មតា តែថ្មីក្នុងទីផ្សារអាហាររហ័សទាន់ចិត្ត។
នៅខណៈពេលនេះ KFC មិនត្រឹមតែចង់ផ្ដល់ឲ្យអតិថិជនទាំងអស់នូវសុខភាពផ្លូវចិត្តល្អ ដោយការអនុវត្តន៍វិធានការការពារសុវត្ថិភាព និងថែរក្សាសុខភាពអនាម័យ តែពួកយើងក៏ចង់បន្ដផ្ដល់ជូននូវអាហារថ្មីសម្រាប់អតិថិជនផងដែរ។KFC ធានានូវសុវត្ថិភាពអនាម័យដល់អតិថិជន និងបុគ្គលិកគ្រប់រូបដោយអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវអនាម័យ និងតាមស្ដង់ដារ តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។
ត្រៀមមាត់ ត្រៀមពោះ ព្រោះ KFC Zinger Steak ចាប់មានលក់ពីថ្ងៃនេះតទៅហើយ តម្លៃចាប់ពី $3.30 ឡើងទៅ តែចំនួនមានកំណត់៕
សម្រាប់ព័ត៌មានបន្ថែម៖
- អ៊ីម៉ែល៖ [email protected]
- ហ្វេសប៊ុក៖ https://www.facebook.com/KFCCambodia/
- វេបសាយ៖ http://www.kfc.com.kh/
លេខទំនាក់ទំនងដឹកជញ្ជូន៖ 023 996 000/ 070 896 000 (សេវាកម្មដឹកជញ្ជូនឥតគិតថ្លៃ!)