ការគេងបានស្កប់ស្កល់ធ្វើឱ្យលោកអ្នកមានអារម្មណ៍ល្អ សុខភាពល្អ តែផ្ទុយទៅវិញ បើសិនជាគេងមិនបានស្កប់ស្កល់ទេ អ្នកប្រាកដជាមានបញ្ហាផ្នែកសុខភាពមិនខាន ដូចជាការទទួលទានដំណេកពេលយប់ស្កប់ស្កល់ពិតជាមានសារសំខាន់ខ្លាំងណាស់ដល់សុខភាពរបស់លោកអ្នក ហើយកត្ដាដែលនាំឱ្យលោកអ្នកទទួលទានដំណេកមិនបានស្កប់ស្កល់ក៏មានច្រើនយ៉ាងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជាវិធីសាស្ដ្រមួយចំនួនសម្រាប់ជាជំនួយដល់លោកអ្នក ដើម្បីទទួលគេងលក់ស្កប់ស្កល់៖
១. កំណត់ពេលវេលាចូលគេង: ព្យាយាមចូលគេង និងភ្ញាក់ពីគេងនៅម៉ោងកំណត់ណាមួយហើយត្រូវអនុវត្ដជារៀងរាល់ថ្ងៃ។ ចៀសវាងដេកពេលថ្ងៃ ហើយត្រូវព្យាយាមបង្កើតកម្មវិធីបន្ធូរអារម្មណ៍នាពេលយប់មុនពេលចូលគេង ដូចជាងូតទឹកក្ដៅ អានសៀវភៅ និងស្ដាប់តន្ដ្រី។
២. ចៀសវាងទទួលទានភេសជ្ជៈមួយចំនួន: លោកអ្នកមិនត្រូវទទួលទានកាហ្វេ ឬគ្រឿងស្រវឹងនៅពេលរសៀល ឬពេលព្រលប់ឡើយ ពីព្រោះសារធាតុនៅក្នុងកាហ្វេ អាចធ្វើឱ្យអ្នកគេងមិនលក់។ ក្រៅពីមានគ្រឿងហឹរឬម្ហូបឆាព្រោះវាអាចធ្វើឱ្យទ្រូងរបស់អ្នកក្ដៅ មួយវិញទៀតកុំផឹកភេសជ្ជៈមុនពេលចូលគេង។

៣. ការហាត់ប្រាណ: ការហាត់ប្រាណអាចជួយឱ្យលោកអ្នកដេកលក់បានស្កប់ស្កល់នៅពេលយប់។ អ្នកជំនាញការមួយចំនួនបានផ្ដល់យោបល់ថា ត្រូវធ្វើលំហាត់ប្រាណយ៉ាងតិច៣ម៉ោងមុនពេលចូលគេង ព្រោះកាលណាសាច់ដុំកំរើកនឹងមិនធ្វើឱ្យលោកអ្នកងងុយគេងទេ ប៉ុន្ដែក្រោយពីហាត់ប្រាណរួចនឹងធ្វើឱ្យលោកអ្នកឆាប់ងងុយគេង ហើយអ្នកអាចគេងបានយ៉ាងស្កប់ស្កល់។
៤. ការធ្វើសមាធិ: ប្រសិនបើវិធីសាស្ដ្រខាងលើនៅតែមិនទទួលជោគជ័យទៀត ការធ្វើសមាធិក៏អាចជាជម្រើសមួយទៀតសម្រាប់អ្នកដែរ។ ព្រោះការធ្វើសមាធិក្រៅពីធ្វើឱ្យអារម្មណ៍របស់អ្នកបានសម្រាកនោះ សាច់ដុំរបស់លោកអ្នកក៏សម្រាកក្នុងពេលជាមួយគ្នាដែរ៕
