ស្ទាយ៏ថ្មីប្លែកភ្នែក! Jennie យកខ្សែបូរុំប្រអប់ Chanel មកធ្វើខ្សែក្រវ៉ាត់

//s5.kh1.co/ca/ca44ee6113abca5a09b66a7f94ac7d3084327680.png
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Jennie ទទួលបានការកោតសរសើរ​ពីមហាជន ដោយសារតែគំនិតច្នៃប្រឌិតរបស់នាង ដែលបានយកខ្សែបូប្រអប់ Chanel មកធ្វើជាខ្សែក្រវ៉ាត់។

កូរ៉េខាងត្បូង ៖ តារាស្រីហាយសូ Jennie សមាជិកក្រុម BLACKPINK តែងតែធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ខ្លាំង ជាមួយនឹងស្ទាយ៏របស់នាង រាល់ពេលដែលនាងបង្ហោះរូបភាពថ្មី លើបណ្តាញអ៊ីនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ហ្វេនៗប្រាកដជាបានដឹងហើយថា Jennie ជាតារាស្រីដែលងប់ងល់និងប្រ៊េនម៉ាក Chanel កម្រិតណា។ មិនថាសម្លៀកបំពាក់ ឬមួយក៏កាបូប ទោះមានតម្លៃថ្លៃកម្រិតណា Jennie កម្រនឹងរំលងម៉ាកមួយនេះណាស់។ 

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ម្ចាស់បទ Solo រូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងពោលសរសើររាប់មិនអស់ នៅពេលដែលនាងប្រើប្រាស់ខ្សែបូ ប្រអប់ម៉ាក Chanel  ទៅធ្វើជា​ខ្សែ​ក្រវ៉ាត់​ រួចថតរូបបង្ហោះក្នុង Instagram។ 

ទោះជាស្ទាយ៏បែបនេះ មើលទៅរៀងប្លែកបន្តិច ប៉ុន្តែវាពិតជាសាកសមនឹង Jennie ធ្វើឲ្យនាងមើលទៅ កាន់តែលេចធ្លោ ព្រោះមិនមែនគ្រប់គ្នានោះទេ ដែលគិតឃើញពីគំនិតបែបនេះ៕

ទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
Jennie
Jennie
Jennie ជាមួយស្ទាយ៍មួយនេះ
Jennie ជាមួយស្ទាយ៍មួយនេះ
  ខ្សែបូរុំប្រអប់របស់​ Channel
  ខ្សែបូរុំប្រអប់របស់​ Channel
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T