កម្សាន្ត៖ តារាចម្រៀង Jay Chou និងភរិយាតារាម៉ូដែល Kun Ling បានប្រារព្ធខួបអាពាហ៍ពិពាហ៍ គម្រប់១០ឆ្នាំរបស់ពួកគេ ជាមួយនឹងការរាំកម្សាន្ត នៅផ្ទះវីឡាមួយ ក្នុងប្រទេសបារាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី ១៨ ខែមករាកន្លងទៅ គឺជាថ្ងៃខួបកំណើត គម្រប់ ៤៥ ឆ្នាំរបស់ Jay Chou ហើយ ក៏ជាខួបលើកទី ១០ នៃអាពាហ៍ពិពាហ៍របស់តារាប្រុសរូបនេះ ជាមួយ Kun Ling ផងដែរ។ នៅលើ Instagram តារាចម្រៀងប្រុសរូបនេះ បានបង្ហោះវីដេអូរបស់លោក និងភរិយា រាំជុំគ្នា ដើម្បីអបអរកម្មវិធីសំខាន់ៗចំនួនពីរ។
នៅក្នុងវីដេអូនោះ តារាម៉ូដែល Kun Ling បានស្លៀករ៉ូបពណ៌ស សក់ចងឡើងខ្ពស់ ពាក់ខ្សែកគុជ និងការតុបតែងមុខមាត់បែបស្រាលៗ ខណៈដែល Jay Chou បានមកជាមួយនឹងឈុតពណ៌ស អាវយឺត អាវក្រៅ និងស្បែកជើងប៉ាតា។ អ្នកទាំងពីរបានរាំបែបសាមញ្ញទៅតាមបទចម្រៀងថ្មីរបស់ Jay Chou។
Jay Chou ក៏បានសរសេរអមជាមួយវីដេអូថា «រីករាយខួបអាពាហ៍ពិពាហ៍១០ឆ្នាំ! សូមឲ្យមានសុភមង្គលទាំងអស់គ្នា»។ ជាមួយគ្នានេះដែរ ក៏មាន មិត្តរួមការងារ និងអ្នកគាំទ្រជាច្រើនបានសរសើរ ពីភាពផ្អែមល្ហែម ក៏ដូចជាបានអបអរសាទរចំពោះសុភមង្គលរបស់អ្នកទាំងពីរ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖