កម្សាន្ត៖ សម្រាប់តារាចម្រៀងស្រី កញ្ញា សុខ ពិសី នៅតែធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្ត ទៅលើការបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ក្នុងស្ទាយ៍ថ្មីៗជាបន្តបន្ទាប់ ដែលមើលទៅពោរពេញដោយភាពទាក់ទាញ ពេលចូលរួមក្នុងកម្មវិធីផ្សេងៗ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះដែរ តារាចម្រៀងស្រី កញ្ញា សុខ ពិសី ក៏បានចេញមកជាមួយនឹងស្ទាយ៍ថ្មីយ៉ាងស្រស់ស្អាត ដែលនៅក្នុងនោះដែរ រូបនាង បានមកជាមួយនឹងឈុតពណ៌ផ្ទៃមេឃ លេងម៉ូតសក់យ៉ាងទាក់ទាញ ដែលមើលកាន់តែមានភាពលេចធ្លោ សមគ្នាជាមួយនឹងសម្រស់របស់នាងយ៉ាងខ្លាំង។
ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗជាច្រើន នៅតែបង្ហាញការពេញចិត្ត និងបានចូលមកសរសើរ ចំពោះស្ទាយ៍ដ៏ទាក់ទាញ យ៉ាងមានមន្តស្នេហ៍ ព្រមទាំងសម្រស់ក្មេងជាងវ័យ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖